ឯកឧត្ដម តូច ប៉ូលីវ៉ាជាអធិបតីក្នុងវេទិកាពិភាក្សាពេញអង្គខេត្ត គោលដៅទាំង៧

0

ស្វាយរៀង៖នៅថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពិភាក្សាពេញអង្គខេត្ត គោលដៅទាំង៧ក្នុងការលើកកម្ពស់អនាម័យជនបទជំហានទី២ និងការរៀបចំផែនការឃុំODF(២០១៩-២០២៣) ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្ដម ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងខេត្តព្រៃវែង អភិបាលរងខេត្តកំពង់ស្ពឺ លោកអនុប្រធាននាយកដ្ឋាន លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីអនុប្រធានមន្ទីរពាក់ព័ន្ធនានា លោក លោកស្រីអភិបាលរងស្រុក ក្រុង លោក លោកស្រីតំណាងអង្គការដែគូអភិវឌ្ឍន៍នានា ។

គោលំណងនៃកិច្ចប្រជុំ ថ្ងៃនេះ-ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងរវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក ក្រុង និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្កង់ទឹកស្អាត សុខភាព និងអនាម័យជនបទ-ពិភាក្សាកំណត់យន្តការ និងធ្វើផែនការសកម្មភាព-កំណត់សកម្មភាព PAP2 តាមកម្រិតនិមួយៗត្រូវយកទៅអនុវត្តន៍
-ពន្យល់ពីវិធីបញ្ចូលសកម្មភាពអាទិភាពរបស់PAP2 ក្នុងផែនការវិនិយោគប្រចាំឆ្នាំរបស់ថ្នាក់ខេត្ត ស្រុក ក្រុង និងឃុំ-រៀបចំផែនការឃុំ ODF ៕