គ្រូបង្វឹកអត្តពលកម្ម មករកសង្សារដល់បន្ទប់ រកមិនឃើញ ផឹកស្រាបៀរ អស់២កំប៉ុង រួច ចងកសម្លាប់ខ្លួន

0

ភ្នំពេញ ៖ គ្រូបង្វឹកអត្តពលកម្មម្នាក់បានដាច់ចិត្តធ្វើអត្តឃាតបានសម្រេច បន្ទាប់ពីមករកសង្សារដល់បន្ទប់ តែមិនឃើញ រួមជាមួយវិបត្តិផ្លូវចិត្តផ្សេងៗកន្លងមកផង ទេីបគិតអ្វីលែងចេញ សុញគំនិតគិតខ្លី ជ្រេីសយកការបញ្ចប់ជីវិត ដោយបន្សល់ទុក Status ក្នុងហ្វេសប៊ុកថា “លាហើយ លារហូតហើយ សូមអោយបងទៅកាន់ឋានសុខចុះ” ។

ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង នៅផ្លូវបេតុង ក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សាកសពមានឈ្មោះ ង៉ែត ភារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាគ្រូបង្វឹកអត្តពលកម្ម មានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង បានយកកំណាត់សំពត់ ចងកភ្ជាប់នឹងទ្វារសម្លាប់ខ្លួន នៅបន្ទប់លេខ4Eo រីឯសង្សារមានឈ្មោះ រ័ត្ន ស្រីយ៉ា ហៅអារីយ៉ា ។

តាមសម្ដីអ្នកដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញបុរសខាងលើជិះម៉ូតូធន់ធំ ពណ៌ក្រហម មកដល់បន្ទប់ជួលរបស់ស្ត្រីជាសង្សារ ប៉ុន្តែមកដល់ឃេីញបន្ទប់ចាក់សោរ ពីខាងក្រៅ ខណៈពេលនោះជនរងគ្រោះបានអាសោរ រួចចូលទៅខាងក្នុងបន្ទប់ យកស្រាបៀរមកផឹកអស់ពីរបីកំប៉ុង ហើយក៏បានស្ងាត់បាត់ឈឹងទៅ ។ ក្រោយមកម្ចាស់ផ្ទះជួលបានមកអើតមើលក្នុងបន្ទប់ ស្រាប់តែឃើញ ស្លាប់ក្នុងសភាពចងកបាត់ទៅហើយ ។

ជាមួយគ្នា នេះគេឃេីញក្នុង គណនេយ្យ ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់ជនរងគ្រោះ មានឈ្មោះ ថា “ង៉ែត ភារ័ត្ន ” បានបង្ហោះរូបថតខ្លួន៣សន្លឹក ដោយដាក់ អក្សរ RIP ពីលេី អមដោយខ្លឹមសារ ដ៏ខ្លីថា “លាហើយ លារហូតហើយ សូមអោយបងទៅកាន់ឋានសុខចុះ” ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ រួមទាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញពាក់ព័ន្ធ បានចុះមកពិនិត្យមេីលសព រួចសន្និដ្ឋានថា ករណីនេះពិតជាការធ្វើអត្តឃាត ពិតមែន រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅឯស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕