ផ្ដល់រង្វន់ទូកជ៍យលាភីនាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យមាន

0

បន្ទាយមាជ័យ៖ ថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យគឺល្ងាចថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ទូកជ័យលាភីចំណុះ៦៦- ៧៦នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ។ ចំណុះ២២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណគង្គារមានជ័យបារមីវត្តអង្គបុស្ប ។ ចំណុះ៥នាក់ លេខ១បានទៅទូកក្មេងវត្តចម្ការចេក នេះបើតាមការអោយពីលទ្ធផលការប្រកួតរបស់ឯ/ឧ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានក្នុងថ្ងៃបិទការប្រកួត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯ/ឧ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ ព្រមទាំងមាន ការចូលរួមពីអភិបាល អភិបាលរង ប្រធានក្រុមប្រឹក្សាខេ្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងមិត្តបរទេសមកពីខេត្តស្រះកែវ ប្រទេសថៃ តំណាងអគ្គកុងស៊ុវៀតណាមប្រចាំខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំង និងអ្នកមកទស្សនាជិត៣មឺុននាក់។
ឯ/ឧ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាៈ ពិធីបុណ្យអុំទូកនៅខេត្តនេះបានធ្វើពីថ្ងៃទី២៩ តុលា ហើយបញ្ចប់នៅព្រលប់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩ ក្នុងស្ទឹងសិរីសោភ័ណខាងក្រោយសាកលវិទ្យាល័យមានជ័យសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។ទូកអុំដែលចូលរួមប្រណាំងមាន២៦ទូក ។ ក្រោយការប្រកួតប្រណាំងដ៏ស្វិតស្វាញក្នុងស្មារតីកីឡករ លទ្ធផលទូកជ័យលាភីបានចំណាត់ថ្នាក់រួមមាន ៈ
ទូកចំណុះ៦៦- ៧៦នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ។ លេខ២ ទូកពិសីមានជ័យបារមីស្រីស្អាត លេខ៣ ទូកមង្គលបូរីមានជ័យបារមីនាយកនសន្តិភាព ។ទូកទាំង៣មកពីស្រុកមង្គបូរី ។
ទូកចំណុះ២២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណគង្គារមានជ័យបារមីវត្តអង្គបុស្ប ។លេខ២ ទូកអធិរាជហ៍ឥន្ទ្រីយ៍សែនជ័យបារមីភ្នំស្វាយ។ ទូកចំណុះ៥នាក់ លេខ១បានទៅទូកក្មេងវត្តចម្ការចេក។
និងទូកចំណះុ ៥នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកកូនសារាយតូច។
និងទូកកិត្តិយសចំណុះ៣នាក់ លេខ១បានទៅទួកបុប្ផាអង្គាបុស្ប។
ឯ/ ឧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ច អ្នកពាក់ព័ន្ធដែលបានរៀបចំបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលមានទិដ្ឋភាពនិងទស្សនីយភាពចម្រុះបម្រើអោយការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ អន្តរជាតិ បានសប្បាយរីករាយក្រោមម្លប់សុខខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជាដែលមានរាជរដ្ឋាភិបាលដឹកនាំ ។
ឯ/ឧ ឧបនាយករដ្ឋមន្ត្រីកែ គឹំមយ៉ាន ក៏បានណែនាំអោយរដ្ឋបាលខេត្តបន្តដឹកនាំ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ពិសេសឆ្លើយតបនូវការអភិវឌ្ឍន៍និងឆ្លើយតបសំណូមពរមូលដ្ឋាន។
ចុងក្រោយ បានផ្តល់ពានរង្វាន់ ទង់ ថវិកានិងគ្រឿងឧបភោគ បរិភោគដល់ទូកជ័យលាភី តាមចំណាត់និងចំណុះទូកដើម្បីជម្រុញលើកទឹកចិត្តអោយកីឡាករ/កីឡាការិនី និងអ្នកសេ្នហាកីឡាអុំទូកអោយបន្តខិតខំនៅលើកក្រោយ ទៀត ៕ដោយ៖ឃិន គន្ធា