ភ្នំពេញ: រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ កំលាំងសមត្ថកិច្ច កំពុងដំណើរការសង្គ្រោះ លើករណីធ្លាក់យន្តហោះ យោធាដែលបានធ្លាក់កាលពីម៉ោងជាង៩ព្រឹក នឹងមិនទាន់ត្រូវបានដឹងពីមូលហេតនៅឡើយទេ ។
សូមបញ្ជាក់ថា៖ កាល ពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៤ មានឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលនៅក្នុងឧទ្ធម្ភាគចក្រនោះ មានមនុស្សជិះ ចំនួន៦នាក់ ហើយក្នុងនោះ ៥នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ។
ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ផលិតប្រទេសចិន ហើយទើបនឹងយកមកប្រើ នៅអង្គភាព ហ្វឹកហ្វឺនយោធា ទ័ពអាកាស ៩០៤ ។ ហើយឧទ្ធម្ភាគចក្រនេះអាចផ្ទុកមនុស្សបាន៨នាក់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ ធ្លាក់នេះ គឺ ធ្លាក់ចំរណ្តៅដី ហើយលិចបាត់ទៅក្នុងទឹក ។
ឯ ឧ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឲ្យដឹងថា កម្លាំងរបស់ បានបញ្ជូនអូរប័រ ដើម្បីទៅជួយសង្គ្រោះ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះហើយ ។ ជនរងគ្រោះដែលរងរបួសត្រូវបានឯ ឧឧត្តម សេនីយ៍ប្រាប់ថា បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ប្រភពព័ត៌មានពីសាក្សី នៅជិតកន្លែងកើត ហេតុបាននិយាយថា ឧទ្ធម្ភាគចក្រខាងលើនេះ អាចផ្ទុះ ព្រោះមានបំណែកជា ដូចជាកៅអី បានខ្ទាតចេញ និងបំបែកខ្លះទៀតនៃឧទ្ធម្ភាគចក្រ ។





































