បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរឹតបន្តឹងចំណង់សាមគ្គីភាព បណ្ដាស្ថាប័នអង្គភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

0

កំពង់ធំ៖ ក្នុងកិច្ចសហប្រតិបត្តិការ រវៀងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអង្គភាព និងស្ថាប័នរបស់ បណ្ដាស្ថាប័នអង្គភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានមកប្រកបអជីវកម្មស្របច្បាប់ នៅក្នុងខេត្តកំពងធំ កិច្ចសហការនេះ ដោយមានការយោគយល់គ្នា ទៅវិញទៅមក ក្នុងក្រុមហ៊ុនបាន ផ្តល់នូវជំនួនសម្ភារៈសម្រាប់ប្រើប្រាស់ បណ្តោះអាសន្ន ដែលជាប្រយោជន៍របស់សាធារណៈ ពិធីនេះត្រូវបានធ្វើនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ។

លទ្ធផលនៃការចងចំណងសាមគ្គីរវាងអង្ភភាពទាំងពីរ បានបង្កើននូវការរឹតបន្តឹងកាន់តែមានភាពជិតស្និទ្ធ ក្នុងការបំពេញបេសកកម្ម និងធ្វើអាជីវកម្មស្របច្បាប់នៅក្នុងទឹកដីខេត្តកំពង់ធំ គឺភាគគីក្រុមហ៊ុនវៀតណាម – បានជូនកូនឈើប្រណិតចំនួន ២០០ដើម និងកៅអីថ្មវែងថ្ម៣០ រួមទាំង បដាដែលទំហំចំនួន២៨ផ្ទាំង វ៉ាណូដែលទំហំចំនួន២ផ្ទាំង ។លោក តឹន ធានប៊ិញ ប្រធានសាខាក្រុមហ៊ុនប្រចាំខេត្តកំពង់ធំ កូនឈើចំនួន២០០ដើម និងកៅអីថ្មវែងចំនួន៣០ ដោយមានការទំនាក់ទំនងតាមរយៈក្រុមបច្ចេកទេស K៧២ ក្រុមស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពិធីនេះមានសមាសភាពចូលរួម មន្ត្រីមកពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន ១១២នាក់ បុគ្គលិកសាខាក្រុមហ៊ុនមិត្តហ្វូនចំនួន ៤៥នាក់ កម្លាំងបច្ចេកទេស K៧២ ក្រុមស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ១៧នាក់ សរុបចំនួន ១៧៤នាក់។លោក ត្រឹន ធានប៊ិញ បានបញ្ជាក់ថា នេះគឺជាសណ្តានចិត្តស្មោះសរមិត្តភាព សាមគ្គីភាព រវាងសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកំពង់ធំ ជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្ដល់ជូនសម្ភារៈទាំងនេះជាការចូលរួមចំណែកបានជាប្រយោជន៍សម្រាប់អង្គភាពប្រើប្រាស់ ដែលកន្លងមកសាខាក្រុមហ៊ុនមិត្តហ្វូន បានមើលឃើញពីការខិតខំយ៉ាងសកម្មរបស់ឯកឧត្តមមេបញ្ជាការ ក្នុងការងារមនុស្សធម៌ និងការងារកសាងអង្គភាព។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោក ត្រឹង ធានប៊ិញ ប្រធានសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសធម៌ ចែករំលែកសម្ភារៈដែលមានតម្លៃជាប្រាក់ច្រើនពាន់ដុល្លារ ជួយដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំយើងខ្ញុំ ដែលចំពោះមុខនេះកំពុងត្រូវការសម្ភារៈនានាជាច្រើន សម្រាប់កែលម្អទីតាំងអង្គភាពឱ្យសាកសមទៅនឹងការវិវត្តន៍ រីកចម្រើនរបស់ សង្គមជាតិ។

 

លោកបានបញ្ជាក់ថា រាល់សម្ភារៈអំណោយនេះ លោកនឹងយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមទម្រង់សម្ភារៈទាំងនោះ រួមទាំងកូនឈើដាំទុកជាដំណែលសម្រាប់មនុស្សជំនាន់ក្រោយៗ ទទួលប្រយោជន៍ នៅពេលចប់កម្មវិធីស្ថាប័នទាំងបីបានចូលរួមដាំកូនឈើនៅក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី  នៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។

ដោយ ប៊ុន រដ្ឋា