ខេត្តកំពង់ធំ៖ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់មកលើប្រជាការពារ ដែលកំពុងតែបន្តសកម្មភាព បំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីសេចក្តីសុខសាន្ត និងសុវត្តិភាព ដោយបានចូលរួមបំពេញកាតព្វកិច្ច អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៤នាក់ ដើម្បីឲ្យប្រជាការពារ ងាយស្រួលក្នុងការបំពេញភារកិច្ចតួនាទីនៅតាមមូលដ្ឋាន និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង ៩ចំណុចរបស់រាជរដ្ឋាភិបាល ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ ប្រជាពលរដ្ឋជិត១០០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុ កប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុនបានមានប្រសាសន៍អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ក្នុងការបម្រើប្រជាពលរដ្ឋ គឺមិនត្រូវយកតួនាទីទៅប្រព្រឹត្តនូវអំពើល្មើសច្បាប់ គំរាមគំហែងបងប្អូនប្រជាពលរដ្ឋនោះឡើយ និងត្រូវចូលរួមគោរពនូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រជាការពារ ត្រូវបានថ្នាក់ដឹកនាំគ្រ់លំដាប់ថ្នាក់ និងអាជ្ញាធរ សមត្ថកិច្ច ប្រជាពករដ្ឋ ចាត់ទុកជាមនុស្សគំរូ ដូច្នេះមិនត្រូវធ្វើអ្វី ដោយមិនបានគិតពិចារណានោះឡើង ជាពិសេសគឺការឃោសនា ញ៉ុះញ៉ុង ពីសំណាក់ក្រុមជ្រុលនិយម ដែលមានចេតនាបំបែកបំបាក់ បង្កចលាចលដល់សង្គម ។
ក្នុងនោះ លោកមេបញ្ជាការ បានកោតសរសើរប្រជាការពារយើង ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្ម័គ្រចិត្តបម្រើសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាជនយើង សូមចូលរួមថែរក្សាសុខសន្តិភាព កុំឱ្យប្រទេសជាតិយើងធ្លាក់ក្នុងសង្គ្រាមសារជាថ្មីដោយស្នាដៃជនក្បត់ជាតិ ក្បត់ប្រជាជន សូមបងប្អូនប្រុងប្រយ័ត្នកុំជឿ កុំចាញ់ ការឃោសនាញុះញង់របស់ក្រុមជនក្បត់ជាតិ ដែលនាំឲ្យយើងមានទោសដោយសារពួកវា យោងតាមច្បាប់ជនណាឃុបឃិតជាមួយជនក្បត់ជាតិត្រូវមានទោសជាប់គុកពី ៥ឆ្នាំទៅ ១០ឆ្នាំ ។
និងបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយើង ចូលរួមពិសារអំបុកសាមគ្គី ការពារជាតិ សាសនា និងការពារព្រះមហាក្សត្រយើង បងប្អូនប្រជាពលរដ្ឋអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធដែលចូលរួម សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ដោយ ប៊ុន រដ្ឋា




































