អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខនិង នាំយកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ 

0

ខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៣២គ្រួសារ នៅស្រុកអង្គរជ័យ និង ស្រុកឈូក ដោយឧបត្ថម្ភថវិកាសរុប ៣៧,៦០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ , និងរបើកដំបូលផ្ទះ ចំនួន២០៦គ្រួសារ ។

ព្រមទាំង បានឧបត្ថម្ភថវិកាសរុប ១,៧៥០,០០០រៀល ដល់ប្រជាពលរដ្ឋរងរបួសដោយសារខ្យល់កន្ត្រាក់ចំនួន៣នាក់ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។ដោយឡែក ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុប ១,០៨០,០០០រៀល ដល់យុវជនកាកបាទក្រហមចំនួន១៦នាក់ , កងកម្លាំងប្រជាការពារចំនួន ៣២នាក់ , និងក្រុមប្រឹក្សាឃុំចំនួន៦នាក់។