រថយន្ត​កុងតឺន័រ​បើក​បត់​ឆ្លងផ្លូវ​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​ពីក្រោយ​ពេញទំហឹង សំណាង​ល្អ​អ្នកបើក​ម៉ូតូ​លោត​ចេញ​ទាន់​រង​របួសស្រាល​

​រាជធានី​ភ្នំពេញ​-​បុរស​ម្នាក់​បាន​រងរ​បួស​រលាត់​ដៃ​រលាត់​ជើង​តិចតួច​ខ​ណះ​ពេល​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​មួយ​គ្រឿង​ត្រូវ​រថយន្ត​កុងតឺន័រ​ពណ៌​សលាយ​ខ្មៅ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បុក​ចំ​ពីក្រោយ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៧​នឹង​២៥​នាទី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤​

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​ពោធិ​សែន​ជ័យ​។​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ម៉ូតូ​រងគ្រោះ​នឹង​អ្នកបើករថយន្ត​កុងតឺន័រ​បង្កហេតុ​នៅឡើយ​ទេ​។​
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កុងតឺនឺរ​មួយ​គ្រឿង​ពណ៌​ស​លាយខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2953​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ជាតិ​លេខ​៣​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ធ្វើ​ការបត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប៊ិច​មួយ​គ្រឿង ពាក់​ស្លាក​លេខ តាកែវ 1H-8962  បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំណើរ​ស្រប់​ទិស​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​ខាងក្រោយ តែ​សំណាងល្អ​អ្នកបើក​ម៉ូតូ​លោត​ចេញ​ពី​ម៉ូតូ​ទាន់​ទើប​រង​របួសស្រាល​ដោយ​គ្រាន់តែ​រលាត់​ដៃ​ជើង​តិចតួច​។​ក្រោយពេល​កើតហេតុ​ប៉ូលីស​ចរាចរ​ចុះទៅ​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​៕

1 2 3