ខេត្តមណ្ឌលគិរីៈនៅពេលដែលដីនៅក្នុងខេត្តមណ្ឌលគិរីឡើងថ្លៃមានចនខិលខូចជាច្រើនរំលោភយករមណីយដ្ឋានទឹកធ្លាក់ដំណាក់ស្តេចស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនកំពុងប្រឈមទៅរកការបាត់បង់ដីព្រៃខ្ទង់រាប់រយហិចតា ដោយសារ លោក ហ៊ាង ឆៃលី អ្នកមានលុយម្នាក់ក្នុងនៅក្នុងខេត្តមណ្ឌលគិរី និងរំលោភទន្រ្ទានដីព្រៃនិងក្លែងឯកសារបន្លំ ក្តោបយកដីព្រៃរបស់រដ្ឋមិនក្រោម៥០ហិចតា មកកាន់កាប់ផ្ទាល់ខ្លួនដោយមិនញញើត អាជ្ញាធរខេត្ត ក្រុង និងគ្មានការរំខានពីមន្រ្តីជំនាញណាឡើយ។
បើតាមប្រភពព័ត៌មានប្រជាសហគមន៍នៅតំបន់នេះបានឲ្យដឹងថា ឈ្មោះ ហ៊ាង ឆៃលី ដីដែលលោកឆៃលីមានដំបូងគឺបានមកពីការដូរម៉ាស៊ីនត្រង់សឺន័រ(ម៉ាស៊ីនកាត់ឈើ)តែមួយប៉ុណ្ណោះ ជាមួយដីចំនួន(៣ហិតា)ដែលបងប្អូនជនជាតិភាគតិចលោកពុំបានដឹងជាដីរមណីយដ្ឋាននោះឡើយតែលោកហ៊ាង ឆៃលីនេះដឹងហើយនៅតែបំពានហ៊ានប្តូរម៉ាសីុនត្រង់សីុន័រគ្រឿងតែប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថា ជាបន្តបន្ទាប់មកទៀត លោក ហ៊ាង ឆៃលី បានបន្តទិញឬដូរដីជាមួយប្រជាពលរដ្ឋបន្តទៀតជាមួយសម្ភារៈខ្លួន លោក ឆៃលី ក៍បានដីក្នុងតំបន់ទឹកធ្លាក់ដំណាក់ស្តេចបានចំនួនប្រហាក់ប្រហែល៣ទៅ៤ហិចតាថែមទៀត សរុបដីរបស់លោក ហ៊ាង ឆៃលីទាំងមុនទាំងក្រោយដែលមានលិខិតស្នាមអាចមិនលើសពី៦ទៅ៧ហិចតាប៉ុណ្ណោះ។ តែសព្វថ្ងៃនេះលោក ហ៊ាង ឆៃលី បានក្លែងឯកសារបន្លំ វាទីរំលោភយកដីព្រៃរដ្ឋនៅក្នុងតំបន់មណីយដ្ឋានទឹកធ្លាក់ដំណាក់ស្តេចត្រង់ចំណុចខាងត្បូងទឹកធ្លាក់តាមបណ្តោយអូរទឹកធ្លាក់ប្រមាណជាជាង៥០ហិចតាបន្ថែមទៀតដែលទីតាំងដីដែលលោកឆៃលីវាទីរំលោភយកមកកាន់កាប់នេះគឺជាដីព្រៃរបស់រដ្ឋនិង ជាកន្លែងអ្នកទេសចរណ៍មកកំសាន។ហើយដីព្រៃនៅទីតាំងនេះវាក៍ជាដីព្រៃនៅក្នុងដែនជំរកសត្វព្រៃសីមាគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទៀតផង។
មហាជនទូទាំងខេត្តមណ្ឌលគិរីបានធ្វើការសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង មន្រ្តីជំនាញបរិស្ថានឬខាងរដ្ឋបាលព្រៃឈើ ចុះស្រាវជ្រាវដល់ទីតាំងដីព្រៃរបស់រដ្ឋនៅចំណុចខាងលើនោះផងទាននិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលបានប្រព្រឹតនិងរឹបអូសដីព្រៃរដ្ឋយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។មហាជនទូទាំងខេត្តមណ្ឌលគិរីកំពុងរង់ចាំមើលអាជ្ញាធរមានសត្ថកិច្ចថាតើ បន្ទាប់ពីធ្វើការស្រាវជ្រាវលើករណី របស់លោក ហ៊ាង ឆៃលី ឃើញថាមានការក្លែងឯកសារមែននោះតើច្បាប់អាចចាត់វិធានការលើបុគ្គលអ្នកមានលុយម្នាក់នេះបានឬទេ?។ លោក ង៉ិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកបានប្រាប់ថាលោកអត់ដឹងទេឲ្យសួរទៅខេត្តចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា លោកនិងចាត់ចែងបញ្ជាឲ្យលោកនាយកដែនជំរកសត្វព្រៃសីមាឲ្យចុះស្រាវជ្រាវករណីនេះជាបន្ទាន់ រាយការណ៍ជូនខេត្តនិងចាត់វិធានការណ៍បន្ត រីឯ លោក ស្វាយសំអ៊ាង អភិបាលខេត្តមណ្ឌលគិរីលោកបានថ្លែងថា រូបលោកផ្ទាល់និងដឹកនាំមន្រ្តីជំនាញនិងអង្គាភាពពាក់ព័ន្ធទាំងអស់ចុះទៅស្រាវជ្រាវទីតាំងនោះថាតើ ការចុះហត្ថលខា លក់ ទិញ របស់មេភូមិមេឃុំនៃករណីដីធ្លីនៅទីតាំងនោះកើតឡើងក្នុងឆ្នាំណា ហើយលោកអភិបាលខេត្តលើកឡើងថាទោះចុះហត្ថលេខារបស់មេភូមិ មេឃុំ ក្នុងអំឡុងឆ្នាំណាក៍ដោយ បើសិនវាជាផ្ទុយពីច្បាប់អនុញ្ញាត្ត លោកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រាល់ករណីដីធ្លី ការរុករាន ទន្រ្ទាន វាទីរំលោភដោយខុសច្បាប់ឬឯកសារមិនប្រក្រតី ជាពិសេសការក្លែងឯកសារមែននោះ ខេត្តនិងសម្រេចរឹបអូសដកហូតមកទុកជាសម្បត្តិរដ្ឋវិញនិងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត។អង្គភាពព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោក ហ៊ាង ឆៃលីបានទេនៅថ្ងៃនេះដោយសារមិស្គាល់លេខទូរស័ព្ទទំនាក់ទំនង។លោក ភី ងូក ចៅសង្កាត់រមនា ភ្នាក់យើងមិនអាចសុំការបកស្រាយពីករណីនេះបានទេថ្ងៃនេះដោយសារ ទូរស័ព្ទមិនអាចទាក់ទងបានទេថ្ងៃនេះ៕ដោយអ៊ូ ពលៈ