ឃាត់ខ្លួនជនជាតិបរទេសម្នាក់រួមនិងថ្នាំ ញៀនមួយចំនួន នៅព្រំដែនកម្ពុជា.ឡាវ

0

ស្ទឹងត្រែង:កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានធ្វើការឆែកឆេរទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅចំណុចមុខកន្លែងប្រថាប់ត្រាចេញ-ចូល ប្រទេស បានបានប្រទះឃើញក្នុងវ៉ាលីមាន ម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្រអប់កាដូគ្រប់ប្រភេទចំនួន ២កញ្ចប់ធំ និង២កញ្ចប់តូច ទម្ងន់ប្រហែលមួយគីឡូក្រាម គ្រានោះសមត្ថកិច្ចសង្ស័យថា ជាសារធាតុញៀន ។

ការឆែកឆេរនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី០១ វិច្ឆិកា នេះ ខណ:ជនសង្ស័យកំពុងធ្វើដំណើរចូលមកកម្ពុជា ។កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍បានឲ្យដឹងថា:ជនសង្ស័យខាងលើ ជាជនជាតិឥណ្ឌូនេស៊ី មានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប្រទេសឥណ្ឌូនេស៊ី ។

ក្រោយការឆែកឆេរ និងធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច និងធ្វើតេស្តទៅលើវត្ថុតាងនោះ សមត្ថកិច្ចមូលដ្ឋានក៏បានសន្និដ្ឋានជាជំហ៊ានដំបូងថា គឺជាសារធាតុញៀន បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានធ្វើ
ការប្រគល់ជនសង្ស័យខាងលើ ទៅឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្ត ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិឥណ្ឌូនេស៊ី រួមនិងវត្ថុតាងសារធាតុញៀន ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ រង់ចាំបន្តនិតិវិធីនៅថ្ងៃស្អែក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់
ការទៅតាមនិតិវិធីច្បាប់ ៕