អភិបាល ខេត្តកំពង់ចាម គ្រេីនរំឮ ដល់ ក្មួយៗសិស្សានុសិស្ស កុំឲ្យ ប្រព្រឹត្ត នូវ អំពើ ប្រាសចាក នឹង ច្បាប់ ហើយ ត្រូវ ខិតខំ រៀនសូត្រ

0

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន គ្រេីនរំឮ ដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ កុំឲ្យ ប្រព្រឹត្ត នូវ អំពើ អ្វី ដែល ប្រាសចាក នឹង ច្បាប់ ហើយ ត្រូវ ខិតខំ សិក្សា រៀនសូត្រ ដើម្បីធ្វើខ្លួន ឲ្យ ក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ព្រោះក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវ ឲ្យ ក្មួយ ៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង ហេីយ ចំណេះវិជ្ជា និងសីលធម៌ ក៏ជាទ្រព្យសម្បត្តិ ដែលមិនចេះរីងស្ងួត ព្រមទាំងបង្កើតនូវកិត្តិយស និងភាពថ្លៃថ្នូរដល់ក្មួយៗ និងក្រុមគ្រួសារ ផងដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៥-២០២០ និងទិវាដឹងគុណគ្រូ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

បន្ទាប់ ពី ការអាននូវ សារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើបវេសនកាលឆ្នាំសិក្សាឆ្នាំនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន សំណូមពរដល់មាតាបិតា ឬអាណាព្យាបាលសិស្ស សូម បញ្ជូនកូនចៅដែលគ្រប់អាយុ ដល់វ័យសិក្សា ឲ្យ ចូលរៀនបានគ្រប់ៗគ្នា ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យ ខិតខំរៀនសូត្រ ទាំងក្នុងសាលា និងក្រៅសាលា ឲ្យ បានគ្រប់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំកូនចៅ លើផ្នែកសីលធម៌រស់នៅប្រចាំថ្ងៃ ដើម្បីកុំ ឲ្យ ពួកគេក្លាយទៅជាក្មេងទំនើង ដែលដើរមិនចូលផ្ទះ មិនចូលសាលា និងដើរបង្កបញ្ហាក្នុងសង្គមជាតិយើង ហេីយ ត្រូវអប់រំ និងតាមដានកូនចៅជាប្រចាំ កុំ ឲ្យ ពួកគេធ្លាក់ខ្លួនទៅប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងអំពើអនាចារផ្សេងៗទៀត ព្រមទាំង អប់រំកូនចៅ ឲ្យ ចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់គ្រប់ពេលវេលានៃការធ្វើដំណើរផងដែរ។
ជាមួយ គ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏ បាន សំណូមពរ ដល់ មាតាបិតា អាណាព្យាបាលសិស្ស ក៏ដូចជា សប្បុរសជននានា និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តតាមរយៈការជួយជួសជុល ការសាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ តបណ្តាញទឹកស្អាត ការធ្វើទីលានកីឡានានា និងថែរក្សាការពារទ្រព្យសម្បត្តិរួមទុកសម្រាប់ ឲ្យ កូនចៅបានចូលសិក្សារៀនសូត្របានយូរអង្វែង និងគង់វង្ស យូរអង្វែង ផងដែរ។