អភិបាលខេត្តកំពង់ចាម អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឲ្យ រួមគ្នា ថែរក្សា សុខសន្តិភាព ដេីម្បី បន្ត ការ អភិវឌ្ឍន៍ កសាង សមិទ្ធផល ថ្មី ៗ បន្ថែម ទៀត

0

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ថា ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ទេីប យេីង មាន ឱកាស ធ្វើ បុណ្យទានរួមគ្នា ខុស ពី ជំនាន់ ប៉ុលពត ដែលគេ យកទី វត្តអារាម ធ្វើ ជា គុក ឬ ធ្វើ ជា ក្រោល សត្វ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា នូវសុខសន្តិភាពមួយ នេះ ឲ្យ បាន គង់វង្ស យូរ អង្វែង ដេីម្បី បន្ត ការ អភិវឌ្ឍន៍ កសាង សមិទ្ធផល ថ្មី ៗ បន្ថែមទៀត ។ ការ ថ្លែងយ៉ាង ដូច្នេះ ក្នុង ឱកាស ចូល រួម ពិធី សូត្រ មន្ត ក្នុង ពិធី បុណ្យ កឋិន ទាន នៅ វត្ត ចំការ អណ្តូង ស្ថិត ក្នុង ឃុំ ចំការ អណ្តូង ស្រុក ចំការ លើ ខេត្ត កំពង់ ចាម នាល្ងាច ថ្ងៃ ទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ថ្លែង ក្នុង ពិធី សំណេះសំណាល នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន លេីក ឡើង ថា អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ នៅ ទីនេះ ជា អ្នក បម្រើ បងប្អូន ប្រជាពលរដ្ឋ ដូច្នេះ បើ មាន ការ អ្វី ឬត្រូវ ការ អ្វី សូម ពុកម៉ែ ប្រាប់ មក មន្ត្រី យេីង ឲ្យ បាន ឆាប់រហ័ស បេី រឿងដែល អាច ដោះស្រាយ បាន ត្រឹម ថ្នាក់ មូលដ្ឋាន អាជ្ញាធរ នឹង ដោះស្រាយ ជូន ភ្លាមៗ បើ ដោះស្រាយ មិន ចេញ ត្រូវ ស្នើ ទៅ ថ្នាក់ ខេត្ត ឲ្យ ខេត្ត ជួយ ដោះស្រាយ បេី ថ្នាក់ ខេត្ត ដោះស្រាយ មិន ចេញ ត្រូវ ស្នើ ទៅ ថ្នាក់ ជាតិ ដេីម្បី រក ដំណោះស្រាយ ជូន បងប្អូនប្រជាពលរដ្ឋ ដោយ មិន មាន ការ រេីសអេីង អ្វី ឡើយ ។

ជាមួយ គ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួមប្រឆាំងជាដាច់ខាត់ ចំពោះ កា ប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល ជា ការ រៀបចំ ឡើង ដោយ ក្រុម អ្នក នយោបាយ ប្រឆាំង ក្រៅ ច្បាប់ ហើយ នាំគ្នា ចូលរួម ពិធី ពិសារ អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាង មុខ ឆាប់ ៗនេះ នៅតាមទីវត្តអារាមនានា ក៏ដូចជានៅតាម គេហដ្ឋាន បងប្អូន ក៏សូម រៀបចំ ពិធី នេះផងដែរ ៕