ម៉ូតូឌ្រី​ម​សេ​១២៥​អ្នកបើក​ស្រវឹងធ្លាក់ភ្នែក​បុក​ម៉ូតូ​ស្មាស​វី ពេញទំហឹង​របួសធ្ងន់​២​នាក់​ស្រាល​២​នាក់​

​រាជធានី​ភ្នំពេញ​-​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ង​រនឹង​២​នាក់​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលាត់​ដៃ​រលាត់​ជើង​តិច ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​រវាង​ម៉ូតូឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​ស្រវឹងស្រា​២​នាក់​បាន​បើក​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ស្មាស​វី​ពណ៌​ខ្មៅ​មួយ​

គ្រឿង​ជិះ​ដោយ​ប្តី​ប្រពន្ឋ​២​នាក់​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​នឹង​២០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ខាងជើង​ខ្លោងទ្វារវត្ត​សំរោង​អណ្តែត​ប្រមាណ​១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​ប្រភព​ពត៏មាណ​ពី​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា​មុនពេល​កើតហេតុ​ម៉ូតូឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT-1461​ជិះ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​២​នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បួង​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CD-6804​ជិះ​ដោយ​ប្តី​ប្រពន្ឋ​២​នាក់​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូឌ្រី​ម​សេ​១២៥​នឹង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​ស្មាស​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិច​ឯកជន​មួយ​។​ចំណែក​មនុស្ស​២​នាក់​ទៀត​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលាត់​ដៃ​ជើង​តិចតួច​។​ក្រោយពេល​កើតហេតុ​ប៉ូលីស​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

 2   1