ខេត្ត ព្រះសីហនុ ៖ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង៤៥នាទីទាបភ្លឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ចំណោទអូរត្រាវ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 មិនស្គាល់ពណ៌ ពាក់ផ្លាកលេខភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ពាក់ផ្លាកលេខភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានទិសដៅស្របគ្នា ក្រោយពេលកើតហេតុរថយន្តបង្ករត់គេចបាត់បន្សល់ទុកនូវផ្លាកលេខរថយន្ត និង ប៉ាណាខាងមុខរថយន្ត បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្រាវជ្រាវរករថយន្តបង្ក ។
តុល្យការគ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ ស្រី ០១នាក់ នៅនឹងកន្លែងកើតហេតុ ៖
១-ឈ្មោះ ម៉ាក រស់ អ្នកបើកបរម៉ូតូ ស្លាប់ ។២-ឈ្មោះ ប៉ុក ង៉ែត អ្នករួមដំណើរលើម៉ូតូ ស្លាប់ ។សាកសពជនរងគ្រោះទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តតាកែវ ។រីឯវត្ថុតាង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕




































