ក្រុមបងតូចបងធំបើកឆាកប្រយុទ្ធគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

0

សៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបងធំ២ក្រុមឈ្លោះគ្នា កើតជាគំនុំរហូតឈានដល់ដេញកាប់ចាក់គ្នា ផ្អើលក្រុងទេសចរណ៍សៀមរាប បណ្តាលឲ្យជនរងគ្រោះម្នាក់ បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ

ហេតុការណ៍កាប់ចាក់គ្នានេះ បានកើតឡើងនៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាមានស្ថានទម្ងន់ទោសជនបង្កមានគ្នាជាច្រើននាក់បាននាំគ្នាជិះម៉ូតូមកកាប់ជនរងគ្រោះឈ្មោះ ពៅ វណ្តេត ភេទប្រុសអាយុ ២៥ឆ្នាំ បុគ្គលិកក្លឹបស្នុកឃ័រផាត់អាន ខណៈកំពុងជិះម៉ូតូចេញពីធ្វើការ បណ្តាលឲ្យធ្ងន់ ជាច្រើនកន្លែង ហើយត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យឯកជនសឹងរិទ្ធីរ៉េត ដោយគ្មានលទ្ធភាពសង្គ្រោះខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជនរងគ្រោះបានស្លាប់តាមផ្លូវ ។សមត្ថកិច្ចបញ្ជាក់ថា ករណីនេះអាចកើតឡើងដោយសារគំនុំ រវាងបងតូចបងធំ។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនបក្ខពួកជនបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕