កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ថ្លែង ថា ក្មួយៗ នេះ ហើយ ដែល ជា អ្នក បន្ត កិច្ច ការ អភិវឌ្ឍន៍ សង្គម ជាតិ ឲ្យ មាន ការ រីកចម្រើន ទៅ ថ្ងៃ អនាគត ដូច្នេះ សូម ឲ្យ ក្មួយ ៗ សិស្សានុសិស្ស ទាំង អស់ ត្រូវ ខិតខំ សិក្សា រៀនសូត្រ ដេីម្បី ក្រេបជញ្ជក់ យក ចំណេះដឹង ពិតប្រាកដ
ផង ដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស សម្ពាធ ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នូវ អគារ សិក្សា ១ខ្នង ២ជាន់ ១២ បន្ទប់ ដែលជាអំណោយរបស់សមាគមដំណឹងល្អពិភពលោក នៃ វិទ្យាល័យ ស្រេង គីម ស្ថិត ក្នុង ឃុំ ស្រង៉ែ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ថា កាលពី ជំនាន់ ប៉ុលពត អ្នក ចេះ ដឹង គ្រូ បង្រៀន ត្រូវបាន គេ យក ទៅ សម្លាប់ ចោល អស់ ជា ច្រើន នាក់ បន្ទាប់ មក ដោយសារ ភ្លេីង សង្រ្គាម រាំរ៉ៃ យុវជន យេីង ពិតជា មាន ការ លំបាកណាស់ ក្នុង ការ តស៊ូ រៀន សូត្រ ខុស ពី ពេល នេះ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ពេញលេញ ដូច្នេះ សូម ឲ្យ ប្អូនៗ សិស្សានុសិស្ស ខិតខំ សិក្សា រៀនសូត្រ ក្រេបជញ្ជក់ យក ចំណេះដឹង ដេីម្បី យកទៅកសាង អនាគត របស់ ខ្លួន និង ចូលរួម កសាង សង្គម ជាតិ យើង ឲ្យ មាន ការ អភិវឌ្ឍន៍ រីកចម្រើនផង ដែរ ព្រោះមានតែ ក្មួយៗ នេះ ហើយ ដែល ជា អ្នក បន្ត កិច្ច ការ អភិវឌ្ឍន៍ ប្រទេស ជាតិយេីង ឲ្យ មាន ការ រីកចម្រើន នាថ្ងៃ អនាគត នោះ។
ឯកឧត្តម អភិបាលខេត្ត បាន បន្ត ថា ដោយសារ តែ ប្រទេស ជាតិយេីង មាន សុខ សន្តិភាព នេះ ហើយ ទើប មាន ឱកាស ធ្វើ ការ អភិវឌ្ឍន៍ រីកចម្រើន នូវ ហេដ្ឋា រចនា សម្ព័ន្ធនានា មាន ស្ពាន ផ្លូវ ថ្នល់ មន្ទីរពេទ្យ និង សាលារៀន ជាដើម ក្នុង នោះ ក៏ មាន អ្នក វិនិយោគទុនយ៉ាងច្រើន មក បណ្ដាក់ទុន នៅ កម្ពុជា ផងដែរ ពោលគឺ បេី គ្មាន សុខសន្តិភាព ទេ នោះ ក៏ មិន មាន ការ អភិវឌ្ឍន៍ ដូច្នោះ ដែរ ។
ជា មួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន អំពាវនាវ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន គង់វង្ស ដោយ កុំ ជឿតាម ការ ញុះញង់ អូសទាញ បំផុស បំផុល ឲ្យ បងប្អូន ធ្វើ រឿង ខុស ច្បាប់ ដែល ជា ការ ប៉ុនប៉ង ធ្វើ បដិវត្តន៍ ពណ៌ របស់ ក្រុម ឧទ្ទាម ក្រៅ ច្បាប់ ហើយ នាំគ្នា ចូលរួម គាំទ្រ ក្នុង ការថែរក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍន៍ របស់ ប្រទេស ជាតិ ក្រោម ការដឹកនាំ ដ៏ ឈ្លាសវៃ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ហើយ នាំគ្នា ចូលរួម ពិសារ អំ បុក ខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា នា ថ្ងៃ ទី ៩ វិច្ឆិកា នេះផងដែរ ៕




































