កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ កងកម្លាំងទាំងបីអង្គភាព សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់រួបសំណាក អាចារ្យលាក់ដែលអាឌិតជាមេទ័ព សម័យអាណានិគមបារាំង និងជាគ្រូផ្សំថ្នាំឪសថខ្មែរបុរាណមានបារមីខ្ពស់ ហើយស័ក្កសិទ្ធ ដើម្បីទុកសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បានទៅគោរពសក្ការៈនិងប្រតិបត្តិតាមឪវាទ ព្រះពុទ្ធ សាសនា និងដើម្បីឲ្យលោកបានថែរក្សាបីបាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ធំ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន។
ពិធីក្រុងពាលីនិងបច្ចុះបឋមសិលា សាងសង់រូបសំណាក អាចារ្យលាក់នេះ បានប្រារព្វធ្វើឡើង នៅចំណុច ច្រមុះជ្រូក ផ្លូវអាស៊ាន ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំដោយមានការចូលរួមដោយ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងនិមន្តចូលរួមដោយ ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាមេគុណខេត្តកំពង់ធំព្រមទាំងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្សនិងពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ការសាងសង់រូបសំណាក អាចារ្យលាក់ នេះ មានកម្ពស់ ជាង៩ម៉ែត្រ ទាំងជើងទម្រ ចំណែករូបសំណាកសុទ្ធ មានកម្ពស់៤;៥០ម៉ែត្រ ដែលសាងសង់ អំពីស្ពាន មានទម្ងន់សរុប ២.៥តោន សង់នៅលើទីតាំងសួនច្បារច្រមុះជ្រូក ភូមិក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ហើយរូបសំណាកនេះគឺសាងសង់ឡើង ចង់បង្ហាញពី ភាពខ្លាំងរបស់មេទ័ព អាចារ្យលាក់និងជំនឿ ផ្នែក ព្រះពុទ្ធសាសនា នាសម័យអាណានិគមបារាំង ជួយអោយប្រទេសជាតិ បានសេចក្តីសុខ ចម្រើន ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា រូបសំណាកនេះ នាពេលបច្ចុប្បន្ននេះ មានភ័ពសំណាងដែលបានរស់នៅ ជ្រកក្រោមម្លប់សន្តិភាពសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពជូនបងប្អូនខ្មែរទូទាំងប្រទេស។
ឯកឧត្តម បានថ្លែងបញ្ញ្ជាក់ថា ប្រទេសយើងមានសន្តិភាព យើងបានមកធ្វើបុណ្យរួមគ្នា ធ្វើពិធីសាសនាជា មួយគ្នាដ៏សប្បាយរីករាយជាមួយគ្នា កក្តាទាំងនេះក៏ដោយសារតែប្រទេសយើងមានសន្តិភាព ជាពិសេសនោះ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ និងរៀបចំពិធី បុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មីនៅពេល លុះបន្ទាប់មកក៏មានពិធីហូបអំបុកសាមគ្គីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន និងមានកម្មវិធីចែកអំបុកព្រឺ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន អញ្ជើញចូលរួមនិងធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារ និងនៅពេលរាត្រី មានការប្រារព្វពិធីនៅ វិមានឯករាជ្យ ដែលមានការបាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង ។ ដោយ ប៊ុន រដ្ឋា





































