ពលរដ្ឋបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំ ចំពោះប្រតិបត្តិការរបស់កងកម្លាំង ដែលបានចេញហ្វឹកហាត់ត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូន

0

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះបញ្ជាការឯកភាពខេត្តមានមានបរសាសន៍ថា៖ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំ ចំពោះប្រតិបត្តិការរបស់កងកម្លាំង ដែលបានចេញហ្វឹកហាត់ត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាប្រជាពលរដ្ឋ ជាពិសេសកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៉ី ប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កចលាចលនៅក្នុងប្រទេស។
ថ្លែងដូច្នេះក្នុងពិធីជូបសួរសុខទុក្ខនិងសំណេះសំណាល ផ្ដល់អំណោយលើកទឹកចិត្តជាមួយ ឯកឧត្ដម មេបញ្ជាការ មេបញ្ជាការរង នាយនាយរង និងកងកម្លាំងទាំងបី ក្នុងពិធីបើយុទ្ធដំណើរទ្រង់ទ្រាយធំបង្ហាញពី សមត្តភាព ក្នងវិស័យកាពារជាតិ ការពារពារបូរណះភាពទឹកដី ការពារព្រះមហាក្សត្រ និងប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង ថ្ងៃទី៦ កញ្ញា ២០១៩នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងទាំងបីចូលរួម មានកងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងយោធពលខេមរាភូមិន្ទ នៃយោធភូមិភាគទី៥ ទិសតំបន់ទី១បន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម អ៊ុ រាត្រី បញ្ជារអោយគ្រប់មន្ទីរ ក្រុងស្រុកចុះជាប់សួរសុខទុក្ខជាប្រចាំ និងទទួលខុសត្រូវចំពោះកងកម្លាំងដែលឈរជើងនៅជួរមុខក្នុងនោះ៖ ទី១កម្លាំងអន្តរាគមន៍ ឈជើងដើមពោធិ៍យាយម៉ៅ ទល់មុខអាងអូរខៃដន រដ្ឋបាលចខត្តនិងសាខាគយនិងរដ្ឋករ ដឹកនាំដោយឯកឧត្ដម អ៊ុ រាត្រី ទី២ អធិការដ្ឋានក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងស្រុក សិរីសោភ័ណ មង្គលបូរី ទអូរជ្រៅ ម៉ាឡៃថ្មពួកនិងក្រុមហ៊ុនហុងដា លោកហ៊ឹល រ៉ាយ៉ាដឹកនាំ។ ទី៣ កងរាជអាវុធហត្ថខេត្តប៉ោយប៉ែត មន្ទីរ ឧស្សាហកម្ម ប្រៃសនិយ៍ ការិយាល័យគយនិងរដ្ឋករក្រុងប៉ោយប៉ែត ស្នាក់កា់ច្រកប៉ោយប៉ែត មន្ទីរពត័មាននិងផែនការ ដឹកនាំដោយលោក ញិល ប៊ុនធឿន ។ទី៤វរសេនាតូចនគរបាលលេខ៨១៥ នៅច្រកម៉ាឡៃ សកលវិទ្យាល័យមានជ័យ មន្ទីរកសិកម្ម កិច្ចការនារីការិយាល័យគយនិងរដ្ឋករស្រុកម៉ាឡៃ ស្នាក់ការច្រកម៉ាឡៃ ដឹកនាំដោយលោក សំ ង៉ា។ទី៥ វរះការពារព្រំដែនគោគ៩១១ មន្ទីរៀបចំដែនដី ពាណិជ្ជកម្ម កាំកុងត្រូល មានលោកអាង ណារិទ្ធដឹកនាំ។ទី៦ ប៉ុស្តិការពារព្រំដែនគោគ ៩១១ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគា និងក្រុមហ៊ុនតេលា ដឹកនាំដោយលោក បឹងគឹម សិង ។ទី៧ ការិយាល៍យទំនាក់ទំនងព្រំដែន មន្ទីរពន្ធដានិងអគ្គីសនី មានលោកព្រឹមសាលីដឹកនាំ។ទី៨កងល្បាត ទី២នៃកងពលលេខ៥១ មន្ទីសាធារណះការ សង្គកិច្ច រតនាគាសភាពាណិជ្ជកម្ម ដឹកនាំដោយលោក គឹម សុវណ្ណ។
ទី៩ កងការពារព្រំដែន ៥០៣ មន្ទីរ៉ែនិងថាមពល សាខាធនាគារខេត្ត ធនធានទឹក ឌម្មការ ដឹកនាំដោយលោកស៊ុត វឌ្ឍនា ។ទី១០ តបន់អភិវឌ្ឍន៍តេជោភ្នំឆ័ត្រ ពន្ធនាគារ ស្រុកព្រនេតព្រះ និងសាខា ទូរគមនាគមន៍ ដឹកនាំដោយលោក អ៊ុង ស៊ីផាន។ទី១១ តំបន់ប្រតិប័ត្តការសិករងខេត្ត មន្ទីរសុខាភិបាល វប្បធម័ មុខងាសាធារណះ ទេសចរណ័ និងបរិស្ថាន ដឹកនាំដោយ លោក កែវ សុភ័ត្រា។និងទី១២ វរះការពារព្រំដែនគោគ ៨០៧ មន្ទីរអភិវឌ្ឍន័ជនបទ អប់រំ ស្នាក់ការច្រកបឹងត្រកួន និងសកលវិទយាល៍យUME មានលោកជាយុទ្ធារុណអ្នកដឹកនា៕

ដោយ៖ឃិន គន្ធា