ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ០៦ខែវិច្ចកាឆ្នាំ២០១៩ វេលាម៉ោង០៨ និង០០នាទី ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០៣នាក់រួមមាន ៖ ១-ឈ្មោះ សៀង លី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិសេប៉េសេ សង្កាត់តឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ ទូច នី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ៣-ឈ្មោះ ចាន់ ណែត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (ពិនិត្យទឹកនោម) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































