ភ្នំពេញ ៖ នគរបាល នាយកដ្ឋាន ចារកម្ម ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ បាន ចុះបង្ក្រា ប ទីតាំង មួយ កន្លែង ដែលក្រុមជនជាតិចិន សង្ងំ លាក់ខ្លួន ចាប់ជំរិត និង ធ្វើទា រុណកម្ម ដើ ម្បី យក ប្រាក់ ការធ្វើ ឡើង នេះ ក្រោយទទួលពាក្យបណ្តឹងសាច់ ញាតិជនរងគ្រោះដែលត្រូវក្រុមនេះធ្វើ ទារុណកម្មជំរិតទាប្រាក់ ពេលកន្លងមក។
ប្រតិបត្តិ ការនេះនៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិ កា ឆ្នាំ២០១៩ នៅចំណុច ក្នុងបុរីព្រីមថោនផ្ទះលេខ១០៩ ផ្លូវលេខ១០៩ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ នាយកដ្ឋាន ចារកម្ម ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍ សែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអ ស់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប។ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យទាំង១ ១នាក់ និង សម្ភារៈពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំទៅបន្តនីតិវិធី នៅក្រសួងមហាផ្ទៃ ៕





































