ខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០១៩

0

ខេត្តស្ទឹង៖ ត្រែង៖នាឱកាសព្រឹកថ្ងៃទី០៩វិច្ឆិកានេះ នៅឯសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរ ខួប អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងដាក់កម្រងផ្កាគោរពវិញ្ញាណ
ក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងជាថ្ងៃទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ ផងដែរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលខេត្ត មន្រ្តីរាជការ អ្នកមុខ អ្នកការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ក្នុងឱកាសអបអរសាទរ ខួប អនុស្សាវរីយ៍ លើកទី៦៦ នៃពិធីបុណ្យឯករាជ្យជាតិប្រជាជនគ្រប់រូបក្នុងរទេសកម្ពុជា បានចងចាំមិនភ្លេច នូវព្រះរាជបូជនីយកិច្ច ដ៏មុះមុត អង់អាច ក្លាហាន ក្នុងការទាមទារមកវិញនូវឯករាជ្យ ជូនជាតិមាតុភូមិពីរបបអាណានិគមបារាំង ។ ព្រះអង្គបានលះបង់នូវព្រះកាយពលសព្វបែបយ៉ាង ដើម្បីធានាបាននូវឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ ។ នៅទីបំផុតក្នុងថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យ
ជាតិពេញលេញ ក្រោមស្នាព្រះហស្ថដ៏ឧត្តុងឧត្តុមនៃអង្គសម្តេចឪ សម្តេចតា ព្រះវររាជបិតាជាតិខ្មែរ ៕