ប្រធានក្រុមការងារចុះជួយឃុំនិងអាជ្ញាធរដែនដីប្រជាពលរដ្ឋពិសារអំបុកថែជាតិឃុំបន្ទាយស្ទោង 

0

ខេត្តកំពង់ធំ៖ ពិធីពិសារអំបុកថែរជាតិ សាសនា ព្រះមហា្សត្រ ត្រូវបានថ្នាក់ដឹកនាំ អាជ្ញាធរ មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមចិត្តរួមថ្លើមតែមួយ ប្រារព្វពិធីយ៉ាងអធឹអធ័ម នៅទូទាំងប្រទេស បង្កើនភាពសប្បាយរីករាយ ក្នុងឳកាសបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ក្រោមម្លប់សន្តិភាព ដែលដឹកនាំ ប្រកបដោយកតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។

ជាក់ស្តែង នៅឯស្រុកស្ទោងឯណេះវិញ គេសង្កេតឃើញ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមាន ជួបជុំនូវមហាគ្រសារស្រឡាញ់សន្តិភាព បាននាំគ្នាប្រារព្វពិធី ហូបអំបុកសាមគ្គីអំបុកថែរជាតិ សាសនា ព្រះមហាក្សត្រ ក្រោមវត្តមាន ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ប្រធានក្រុមចុះឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារ និងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ចូលរួមយ៉ាងសប្បាយ នៅសៀល ថ្ងៃទី ០៩  ខែ វិច្ឆិកា  ឆ្នាំ ២០១៩  ។

ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកស្ទោង បានឲ្យដឹងថា លោកពិតជាកោតក្រែងនិងគោរពស្រឡាញ់សម្តេច តេជោ ហ៊ុន សែន ដែលបានបំផុសចលនាបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែស៊ីជម្រៅនិងអត្តន័យខ្លឹមសារ នៃការ ហូបអំបុកសាមគ្គី ដែលជាការបង្កើននៅចំណូលរបស់បងប្អូនប្រជាពលរដ្ឋផង និងជាការលើកស្ទួយអំបុកខ្មែរផង ស្របពេលក្នុងឳកាសដែលបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកសំពះព្រះខែ ដែលជាបុណ្យជាតិដ៏សំខាន់របស់ប្រពៃណីខ្មែរ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន​ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋយើងទាំងអស់គ្នា សុទ្ធតែជា អ្នកមានសំណាងដែលបានរស់នៅក្រោមម្លប់សន្តិភាព មានសិទ្ធិសេរីភាពពេញលេញ អាចធ្វើបុណ្យទានតាមរដូវកាល គឺខុសសម័យបនក្បត់ប៉ុលពត ដែលប្រជាពលរដ្ឋគ្មានសិទ្ធសូម្បីតែធ្វើបុណ្យសព្វសាច់ញាតិរបស់ ខ្លួន ប្រទេសកម្ពុជាបានរួចផុតពីសម័យបនក្បត់ប្រល័យពូជសាសន៍ប៉ុលពតរយះពេល៤០ឆ្នាំប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនមកដល់ពេលនេះ គឺជាមោទនភាពក្រែងលែង។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាពប៉ុណ្ណឹងហើយ នៅតែ ជនក្បត់ជាតិ​មួយក្រុមតូច ព្យាយាមយកថ្ងៃទី៩ខែ វិច្ឆិកា ជាថ្ងៃផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែល កើត ពីការបោះឆ្នោត  មិនតែប៉ុណ្ណោះជនក្បត់ជាតិ សម  រង្សី  ខឹតខំប្រឹងប្រែងរកវិធីឧបាយកល កុហកភូតភ បោកប្រាស់ប្រជាពលរដ្ឋ តែប្រជាពលរដ្ឋសម័យនេះ មិនល្ងង់ឲ្យបោកបាន ដូចសម័យ៣ឆ្នាំ៨ ខែ២០ថ្ងៃនោះទេ ប្រជាពលរដ្ឋស្អប់ខ្ពើមណាស់សង្គ្រាម មិនត្រូវការឲ្យនៅក្នុងទឹកដីប្រទេសកម្ពុជានោះទេ ។

ដោយ ប៊ុន រដ្ឋា