កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមពិធីប្រគល់ផ្ទះសប្បុរសធម៌ទី៨ជូនលោក អ៊ុ ភឿន និង ភរិយា ឈ្មោះ ជូ ស្រីមុំ ដែលមាន ជីវភាពជួបការលំបាករស់នៅក្រោមស្ពានកៀនជ្រៃ ស្ថិត ក្នុង ភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល បាន ធ្វើឡើង នាព្រឹក ថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោម វត្តមាន ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម និង លោក ជំទាវ ដោយ មានការនិមន្តនិងអញ្ចើញចូលរួមពីព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។
គួរ បញ្ជាក់ ថា ក្នុងការសាងសងផ្ទះ សប្បុរសធម៌ទី៨នេះ ដោយមានការផ្តួចផ្តើមពី ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម និងលោកជំទាវ ដោយ មានការចូលរួមពី ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម សាលាអនុគណស្រុកកំពង់សៀម និងព្រះមន្រ្តីសង្ឃ ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងសប្បុរសជនមួយចំនួនទៀត ដែល ត្រូវ ចំណាយការសាងសង់ផ្ទះសប្បុរសធម៌នេះ អស់ថវិកា០៧លានរៀល ។ ក្នុងពិធីប្រគល់ផ្ទះនេះដែរ ឯកឧត្តម វេង សាខុន និង ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំង ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង ព្រះចន្ទថេរោ ជី សំណាង ព្រះគ្រូចៅអធិការវត្តឥន្ទកោសី បានឧបត្ថម្ភ លោក អ៊ុ ភឿន និង ភរិយា ដែលជាម្ចាស់ផ្ទះ នូវថវិកា
ចំនួន៧០ម៊ឺនរៀល អ្នក ចូលរួម ២ម៊ឺនរៀល ក្នុង នោះ អនុសាខាកាកបាទក្រហមស្រុកបានរួមចំណែកនាំយកអំណោយរបស់កាកបាទក្រហមស្រុក ចែកជូនដល់គ្រួសារ ជួបការលំបាកចំនួប ២១គ្រួសារ ដែល១គ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី ទឹស៊ីអ៊ីវ ត្រីខ និងថវិកា មួយ ចំនួន ផងដែរ ។
ជាមួយ គ្នា នោះ ឯកឧត្តម វេង សាខុន ឯកឧត្តម អ៊ុន ថាន់ដា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពការស្រុត ដីជេីង សសរ ស្ពាន គៀន ជ្រៃ និងពិនិត្យការសាងសង់ស្ពានបាឡេ ដេីម្បី សម្រួល ដល់ ការ ធ្វើដំណើរ ផងដែរ ៕






































