មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុទទុក្ខនិងជូនអំណោយដល់ពលរដ្ឋទីទ័ល់ក្រ៥គ្រួសារ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បងប្អូនប្រជាពលដ្ឋ លោកតា លោកយា ដែលមានជីវភាពទីទ័ល់ក្រ រួមទាំង បានផ្តល់អំណោយជូនចំនួន៥ គ្រូសារ នៅភូមិ សុភី  ឃុំ បន្ទាយស្ទោង   ស្រុកស្ទោង  ខេត្តកំពង់ធំ   នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់ របស់អាជ្ញាធរភូមិឃុំ មកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងភារកិច្ចតាមដានការស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង តែជួបនូវផលលំបាក ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ក្នុងសកម្មភាពការចាត់ចែងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយក្នុងនាមថ្នាក់ដឹកនាំ ក្រោមម្លប់តេជោសន្តិភាព មិនបានទុកឲ្យបងប្អូន ប្រជាពលរដ្ឋណា រងទុក្ខវេទនា ដោយពុំបានដឹងលឺពីអាជ្ញាធរនោះឡើង ។

 

ប្រជាពលរដ្ឋដែលមានជីវភាពទីទ័ល់ក្រចំនួន៥ គ្រួសារ គឺទទួលបានការឧបត្ថម្ភ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គ មេបញ្ជាការរង  នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កង ទ័ពជើងគោក   តាមរយៈថ្នាក់ដឹកនាំ  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម មីម៉ាម៉ា០១ កេស ទឹកត្រី ស៊ីអ៊ីវ២យួរ ថវិកាមួយចំនួនផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹននាំមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជូនដំណឹងមកថ្នាក់ដឹកនាំបានទាន់ពេលវេលា ក្នុងនោះឯកឧត្តម មេបញ្ជាការ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋថា បងប្អូនយើងបានឃើញស្រាប់មកហើយ ចំពោះសកម្មភាព ញ៉ុះញ៉ុងរបស់មេដឹកនាំរបស់គណបក្សប្រឆាំង ដែលមានទណ្ឌិត សម រង្សី ជាប្រធាន រួមទាំង បក្ខពួកមួយក្តាប់តូច ដែលបានប្រើឧបាយកល នយោបាយនិយម បោកប្រាស់រាស្រ្ត ក្បត់ជាតិ ក្បត់ប្រជាជន ជាពិសេសនោះ ថ្មីៗនេះ បានក្បត់បក្ខពួករបស់ខ្លួន ឲ្យត្រៀមចូលមកកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងនោះក៏បានធ្វើឲ្យ ក្រុមនយោបាយនិយមផ្កាប់មុខ ចាញ់បោកនិងអស់ការជឿជាក់លើការដឹកនាំរបស់មេដឹកនាំរូបនេះ ។

ដោយ ប៊ុន រដ្ឋា