អាស្ទាវ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអស់លក្ខ័ណ ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនចាប់វាយខ្នោះ

0
  1. (កំពង់ធំ)៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់មុខសញ្ញាក្មេងស្ទាវឆក់ទូរស័ព្ទបានចំនួន ២នាក់ ដែលចោរស្ទាវពីរនាក់នេះ បានជិះម៉ូតូឌុបគ្នា ហើយបានឆក់ទូរស័ព្ទដៃពីយុវតីម្នាក់បានសម្រេច កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ជនសង្ស័យទី១.ឈ្មោះ ណាត វ៉ាន់ណុង ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ជាអ្នកឆក់ទូរស័ព្ទ។
២. ឈ្មោះ អុី ហុី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកបើកម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង។

ជនរងគ្រោះឈ្មោះ ម៉ឹង សុជាតា ភេទស្រី អាយុ១៧ ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទូរស័ព្ទដៃម៉ាក iphone 6 plus ឆក់នៅចំនុចផ្លូវចូលចំការស្វាយ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន រួចជិះម៉ូតូគេចខ្លួនបាត់ ៕