ឃាត់មនុស្ស​ ១៦នាក់ ករណីប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លី​

0

ខេត្តព្រះសីហនុ​ ៖ នៅថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ​ បង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លី​ នៅភូមិគគី​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន​ ១៦នាក់។

យោងតាមសមត្ថកិច្ច​ បញ្ជាក់ថា មនុស្សទាំង​ ១៦នាក់នេះ ជាប់សង្ស័យពាក់ព័ន្ធនឹងជម្លោះដីធ្លី​ រហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា​ កាំភ្លើងកែឆ្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀត​ ដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហឹង្សា ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខ្លះទៀតផង។

បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង​ ១៦នាក់ខាងលើ រួមជាមួយវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖

១-ឈ្មោះ ញ៉ែម សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
២-ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៣-ឈ្មោះ ហែម កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ស ឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៦-ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៧-ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ឆ្នាំង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៨-ឈ្មោះ ភាន វៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៩-ឈ្មោះ ណយ ធួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១០-ឈ្មោះ ហែម ទន់ដែន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១១-ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១២-ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដពោធិ៍សាត់ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៣-ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៤-ឈ្មោះ ងិន អាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៥-ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដឧត្ដមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៦-ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ៕