គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំប្រជុំពង្រឹងតួនាទីភារកិច្ចក្នុងការបម្រើអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន ថ្នាក់ខេត្ត ស្រុក/ក្រុង ដើម្បីបម្រើអតីតយុទ្ធជន នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ទាំងការជួយដោះស្រាយជីវភាពរស់នៅ  ទាំងការដោះស្រាយការស្នាក់នៅ ការព្យាបាលជំងឺ និងការបំរើសេវាសាធារណៈផ្សេងៗ ឲ្យបានល្អប្រសើរ  រួមទាំងបង្កលក្ខណៈឲ្យបងប្អូនអតីតយុទ្ធជន មានភាពជីវភាពរស់នៅ កាន់តែប្រសើរឡើង។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅសាលប្រជុំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិកក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ    ប្រធាននិងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្រុក ក្រុងទាំង៩ ចំណុះឲ្យខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។លោកប្រធាន និងអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុក ក្រុង បានឡើងរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្សោយ រួមទាំងលទ្ធផលដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្ដាថ្នាក់នីមួយៗ អនុវត្តបានកន្លងមក និងបញ្ហាប្រឈមមួយចំនួនដែលត្រូវធ្វើការដោះស្រាយជូនបងប្អូនក្រុមគ្រួសារតីតយុទ្ធជន ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើរ ក្នុងការដោះស្រាយបម្រើសេវា និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងបានល្អនៅគ្រប់ទីកន្លែង ក្នុងឳកាសនេះផងដែរ ក៏បានប្រគល់ភារកិច្ចសម្រាប់ត្រូវអនុវត្ត ទី១ បន្តគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ចំពោះបងប្អូនអតីតយុទ្ធជនយើងឲ្យបានច្បាស់លាស់  ពិសេសបងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត   និង បងប្អូន អតីតយុទ្ឋជនយេីងដែលទើបចូលនិវត្តន៍ថ្មីៗជាបន្តទៀត។២/. បន្តខិតខំដោះស្រាយ និងបម្រើអតីតយុទ្ធជនយើង ឲ្យដល់លំនៅដ្ឋានជាបន្តទៅទៀត ត្រូវមើលថែពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ឱ្យបានជាប្រចាំ។ ៣/. គ្រប់គ្រងអប់រំពង្រឹងសតិអារម្មណ៍បងប្អូន ឲ្យបន្តវីរភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ បន្តរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានបច្ចុប្បន្ននេះ។

 

ឯកឧត្តម បានរំលេចនូវ គុណបំណាច់ បងប្អូនអតីតយុទ្ធជន ធ្លាប់បានឆ្លងកាត់គ្រប់ការលំបាក ក្នុងសម័យសង្រ្គាម រហូតធ្លាក់ខ្លួនពលី និងពិការមកដល់សព្វថ្ងៃនេះ បងប្អូន ឆ្អែត ឆ្អន់ ហើយសង្គ្រាម គឺសង្គ្រាម បាន បង្ករនូវវិនាសកម្មគ្រប់បែបយ៉ាង   ដូច្នេះបងប្អូនមិនចង់ឲ្យកើតមានសង្គ្រាមជាថ្មីទៀតឡើយ ក្នុង     សមាជិកអង្គប្រជុំទាំងមូល ឯកភាពគ្នាបន្តប្ដេជ្ញាចិត្ត អនុវត្តឲ្យបានជោគជ័យបន្ថែមទៀត ក្នុងភារកិច្ចបម្រើអតីតយុទ្ធជនយើង នៅគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំ។

ដោយ ប៊ុន រដ្ឋា