(កំពង់ធំ)៖ មានករណីមនុស្សដួលទៅលេីភ្នក់ភ្លេឺងបណ្ដាលអេាយស្លាប់ខ្លួនឯង ដោយសារជំងឺឡើងឈាម នៅថ្ងៃសុក្រ ៤រេាច ខែកកិ្ដក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងដឹង ៦ និង ០០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះ ឈ្មេាះ ហេា ជាភេទស្រី នៅភូមិគេាកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ។
សពឈ្មោះ ស៊ុន ពេា ភេទស្រី អាយុុ ៧៤ឆ្នាំ នៅភូមិគេាកស្រុក ឃំុតាំក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ ឈ្មោះ ហេា ជា ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាកូនបង្កេីតបានបំភ្លឺប្រាប់ថា៖ ជារៀងរាល់ថ្ងៃម្ដាយនាងខ្ញំុមានរេាគឡើងឈាម ហេីយលេបថ្នាំរាល់ថ្ងៃ។ លុះដល់ថ្ងៃទី១៤ / ១១ / ២០១៩ វេលាម៉េាងប្រហែល១៩ : ០០នាទី ម្ដាយនាងខ្ញំុបានចូលដេកហេីយនិយាយថា៖ មិនស្រួលខ្លួន លុះដល់ថ្ងៃទី១៥ / ១១ / ២០១៩ វេលាម៉ោងប្រហែល ៥ និង ១០នាទី នាងខ្ញុំនិងប្ដីបានលឺសំលេងថ្ងូរ រកលេីផ្ទះមិនឃេីញ ភ្លាមនេាះនាងខ្ញំុបានចុះមកដីបានឃេីញម្ដាយនៅក្នុងភ្នក់ភ្លឺេងឆេះមួយកំណាត់ខ្លួននិងដៃរួញនិងជេីង នៅដង្ហេីម ភ្លាមនេាះនាងខ្ញំុបានស្រែក ហៅប្ដីនិងអ្នកជិតខាងមកជួយយកទៅលេីផ្ទះបានប្រហែល ៥នាទី បានដាច់ដង្ហេីមពេលនេាះបានហៅបងប្អួនបង្កេីត មកតែម្ដង។
ទទួលព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍តាំងក្រសៅ លេាកគ្រូពេទ្យមណ្្ឌលសុខភាពឃំុ លេាកមេឃុំ លេាកមេភូមិ ព្រមទាំងក្រុមប្រឹក្សាឃំុ ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ដោយមានស្នាមភ្លើងឆេះមួយចំហៀងខ្លួន និងឆេះដៃ ជើងខ្លោចរួញ។
ក្រៅពីការពិនិត្យឃេីញខាងលេីយេីងពិនិត្យពំុឃេីញមានអ្វីឡើយ។ តាមការស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា៖ ការស្លាប់នេះដោយសារជំងឺរាំុរៃខ្លួនឯង ឡើងឈាមដួលទៅលេីភ្នក់ភ្លឺងដែលកំពុងឆេះ បណ្ដាលអេាយស្លាប់ .ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។
បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ហើយសាកសពបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕



































