ផឹកស៊ីក្លែមពាក្យសំដី បង្កជាអំពើហឹង្សាទាយខ្សែក្រវ៉ាត់វាយបុរសម្នាក់បែកក្បាល. ម្នាក់ដេកពេទ្យ និងម្នាក់ទៀតដេកគុក

0

(កំពង់ធំ)៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២១ និង ២០នាទី នៅចំណុចកសិដ្ឋានស្រែប្រាំង ខាងកើតបឹងរៀលភូមិសាស្រ្តភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មាន ករណីហិង្សាវាយនិងខ្សែក្រវ៉ាត់ ទៅលើជនរងគ្រោះឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិបាណក ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ របួសបែកក្បាល(ចំហៀងខាងក្រោយ)ប្រវែង៨ថ្នេរ។
បង្ករឡើងដោយជនសង្ស័យឈ្មោះ លុយ លឹមឌី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់ខ្លួននៅអធីការដ្ឋានស្រុកបារាយណ៏។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យផឹកស្រាបៀនៅចំណុចកើតហេតុ ជាមួយកម្មករធ្វើការជាមួយគ្នាសរុប០៧នាក់ លុះពេលផឹកអស់ស្រាកន្លះកេស(ម៉ោងកើតហេតុ) ជនសង្ស័យទៅហូបបាយ ហើយក៏មានទំនាស់ពាក្យសំដីជាមួយជនសង្ស័យ ពេលនោះជនសង្ស័យខឹងយកខ្សែក្រវ៉ាត់ វាយក្បាលជនរងគ្រោះបណ្ដាលអោយបែកក្បាលតែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួន រីឯជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកបារាយាណ៏។
មូលហេតុ: ផឹកស៊ីស្រវឹងស្រាទាស់សំដីគ្នា៕