ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យ ការបាក់ស្រុតដីច្រាំងទន្លេ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ កំពង់ចាម

0

កំពង់ចាម: ដេីម្បី រិះរក វិធី ដោះស្រាយលេី បញ្ហា គ្រោះ ធម្មជាតិ ដែល តែងតែ កើត មាន ឡើង ជារេីយៗ នាព្រឹក ថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ រួម នឹង អាជ្ញាធរ ក្រុង អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព បាក់ ស្រុត ដី ច្រាំងទន្លេ មួយ កន្លែង ដែល មាន ប្រវែង ប្រមាណ ជា ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិត នៅ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម បណ្តាល ឲ្យ ប៉ះពាល់ ដល់ អគារ ប៉ុស្តិ៍ រដ្ឋបាល នេះ ផងដែរ ។
ជាមួយ នឹង ការ ចុះពិនិត្យ ស្ថានភាព នៃ ការ បាក់ ស្រុត ដី ច្រាំងទន្លេ ដោយ កត្តា គ្រោះ ធម្មជាតិ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ក៏បានដាក់ ចេញ នូវ ផែនការ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ ត្រូវ យក ចិត្ត ទុកដាក់ ក្នុង ការ ចុះ ធ្វើ ការ សិក្សា ស្រាវជ្រាវ ដេីម្បី ឈាន ទៅ ដល់ បង្កើត ផែនការ ដោះស្រាយ បញ្ហា ចំពោះ មុខ ឲ្យ ទាន់ពេលវេលា ផងដែរ ។
ដោយឡែក នាព្រឹក ថ្ងៃ ដដែល នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត រួមនឹង មន្ត្រី ពាក់ព័ន្ធ បាន អមដំណើរ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដេីម្បី ធ្វើ ការពិនិត្យ ទីតាំង ត្រៀម រៀបចំ ពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវ ការ នាថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆាប់ ៗ ខាង មុខ នេះ ផង ដែរ ។