ខេត្តកំពង់ធំ៖ កិច្ចប្រជុំប្រកាសសេចក្តីសម្រេចចាត់តាំងក្រុមការងារ ដើម្បីកែសម្រួលសមាសភាពក្រុមការងារ ក្នុងការបន្តចុះជួយមូលដ្ឋាន នៅតាមបណ្តាភូមិ ឃុំ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីពង្រឹងគុណភាព ការងារ ក្នុងការត្រៀមដើម្បីបម្រើប្រជាជន និងបន្តដណ្ដើមយកជ័យជម្នះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខ ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង និងដោយមានសមាសភាព ក្រុមការងារ ដែលត្រូវរៀបចំកែរសម្រួលចុះជួយមូលដ្ឋាន នៅតាមបណ្ដាភូមិឃុំ ចូលរួមក្នុងពិធីនេះចំនួន១៥៨ នាក់ នៅថ្ងៃអាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។
គណកម្មាធិការ ខ២៦,១ ស៤ ខេត្តកំពង់ធំ បានសម្រេចប្រកាលតែងតាំង ទី១-ប្រកាសសេចក្តីសម្រេចកែរសម្រួលសមាសភាពក្រុមការងារបន្តជួយមូលដ្ឋាន តាមភូមិឃុំ នៅស្រុកស្ទោង ទី២ផ្សព្វផ្សាយសភាព ការណ៍ថ្មីៗមួយចំនួន និង ប្រគល់ភារកិច្ចទទួលខុសត្រូវ តាមបណ្តាក្រុមនៅតាមមូលដ្ឋានភូមិនីមួយៗ ក្នុង កិច្ចការ សហការជាមួយមូលដ្ឋាន ដើម្បីបម្រើនិងដោះស្រាយ បញ្ហាប្រឈមជូនប្រជាជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
នៅក្នុងអង្គពិធីនៃកិច្ចប្រជុំ បានលើកឡើងនូវ ការផ្សព្វផ្សាយ សភាពការណ៍ទូទៅ ស្តីពីការបរាជ័យរបស់ពួកក្បត់ជាតិ ក្នុងផែនការធ្វើរដ្ឋប្រហារផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងការលើលែងទោសទម្លាក់ការចោទ ប្រកាន់ដោះលែងជនត្រូវជាប់ឃុំ ដែលកន្លងមកបានជឿលើការឃោសនា ញ៉ុះញ៉ុងដើម្បីអនុវត្តផែនការ ផ្តល់រំលំធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក បានធ្វើឲ្យផែនការនេះ ទទួលបរាជ័យទាំងស្រុង ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា កោតសរសសើរចំពោះកងកម្លាំង អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានរួមសហការគ្នា ក្នុងពិធីពិសារអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ថ្ងៃទី០៩ ខែ វិច្ឆិកាឆ្នាំ២០១៩ និងការចូលរួមសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្រោមម្លប់តេជោសន្តិភាពនៅទូទាំងប្រទេស ។
ឯកឧត្តម សោម ស៊ុន បានសំណូមពរ បន្តធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចនេះនៅតាមភូមិឃុំ គ្រប់គ្រងសមាជិកចាស់ និងកសាងសមាជិកថ្មី តាមផែនការដែលថ្នាក់លើបានកំណត់ បន្តសកម្មចិញ្ចឹមចលនានៅមូលដ្ឋាន ជួយជម្រុញអាជ្ញាធរដែនដី ក្នុងការផ្តល់សេវាសាធារណៈឲ្យទាន់ពេលវេលា ក្តាប់ឲ្យបានបញ្ហាប្រឈមនានា ដើម្បីដោះស្រាយឲ្យចំបញ្ហា និងបន្តសាមគ្គីគភាពឯកភាពគ្នាឲ្យបានល្អ។
ដោយ ប៊ុន រដ្ឋា




































