ស្លាប់​5​នាក់​ដោយសារ​ការផ្ទុះ​ឧស្ម័ន​នៅ​ភាគ​ខាងជើង​អ៊ីស្រាអែល​

0

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​អះអាងថា មនុស្ស​៥​នាក់​បាន​ត្រូវស្លាប់ ហើយ​១២​នាក់​ទៀត​ត្រូវរបួស កាលពី​ថ្ងៃទី​១៧ កុម្ភៈ ក្នុងការ​ផ្ទុះ​ស៊ីទែន​ដាក់​ឧស្ម័ន​ប្រូ​ផាន (Propane) មួយ​នៅ​ភាគ​ខាងជើង​អុ​ី​ស្រា​អែល ។ អ្នកនាំពាក្យ​រូបនោះ លោក Mickey Rosenfeld ថ្លែងថា យើង​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ការផ្ទុះ​នោះ​បណ្តាលមកពី​ការ​ធ្លាយ​ឧស្ម័ន​ចេញពី​ស៊ីទែន ឬ​មកពី​ដាច់​អគ្គិសនី ។​ ​ការផ្ទុះ​នោះ​កើតមាន​ក្នុង​អគារ​ស្នាក់នៅ​មួយ​នៃ ទីក្រុង Acre ។ ប៉ូលិស​កំពុងតែធ្វើការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ។

ក្នុងចំណោម​មនុស្ស​៥​នាក់ ដែល​ស្លាប់​ក្នុង​ការផ្ទុះ​នោះ​មាន​ប្តី​ប្រពន្ធ​២​នាក់ ដែល​ប្តី​អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​អាយុ​៣៥​ឆ្នាំ ព្រមទាំង​កូនប្រុស​ម្នាក់​របស់​ពួកគេ​អាយុ​៨​ឆ្នាំ ។ ជនរងគ្រោះ​២​នាក់​ទៀត​ជា​បុរស​ម្នាក់ និង​នារី​ម្នាក់​ដែលមាន​អាយុប្រមាណ​ជា​៥០​ឆ្នាំ​ដូចគ្នា ៕ ​2 unnamed unnamed1