បុរសចំណាស់ម្នាក់កំពុងរាយសន្ទូចសុខៗស្រាប់តែអត់ស្រួលខ្លួន វិលមុខដួលផ្កាប់មុខទៅក្នុងទឹកប្រឡាយបណ្ដាលអោយឈ្លក់ទឹកស្លាប់

0

កំពង់ធំ៖ មនុស្សស្លាប់ដោយសារខ្យល់គដួលផ្កាប់មុខទៅក្នុងទឹកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ០០នាទី ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ភូមិ​ព្រះនង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកពង់ធំ។
បើតាមសមត្ថកិច្ចនិយាយថាសពឈ្មោះ ឃួយ ឃាំ​ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
មុនពេលកើតហេតុជនរងគ្រោះបានប្រាប់ប្អូនបង្កើត ឈ្មោះ ឃួយ ដើង ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិឃុំកើតហេតុ គាត់ថា៖ មិនស្រួលខ្លួនសោះ វិលៗមុខ តែគាត់ក៏ពុំបានតបទៅវិញទេ​ បន្ទាប់មកជនរងគ្រោះក៏ទៅរាយសន្ទូចនៅប្រឡាយទឹក ចម្ងាយពីផ្ទះប្រហែល១០០ ម៉ែត្រ ប្រហែលមួយម៉ោងក្រោយមកបាត់បងយូរពេក គាត់ក៏ទៅមើលកន្លែងរាយសន្ទូចតែរកពុំឃើញ ហើយបានចុះរកនៅក្នុងទឹក ទើបឃើញនិងធ្វើការសង្រ្គោះភ្លាមៗ តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសព នៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីឡើយ ទើបធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីកើតខ្យល់គរ ដួលផ្កាប់មុខក្នុងទឹកលង់ស្លាប់។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សពបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕