សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីឆក់ទូរសព្ទ័ដៃ!

0

ភ្នំពេញ៖នៅថ្ងៃទី១៧ខែវិច្ឆកាឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុច មុខផ្ទះគ្មានលេខ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ លី សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដែ។

ចំណែកឯជនរងគ្រោះ ឈ្មោះអ៊ុក រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ(រលាត់ដាច់ស្បែក ហើមក្បាលជង្គង់) ។

សម្ភារៈបន្សល់ទុក ទូរសព្ទ័ដៃ០១គ្រឿង oppo ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HC-6084របស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕