ភ្នំពេញ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់ មាន់ ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ ងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយឡើងវិញ ខណៈសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩ នេះ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)យើងខ្ញុំ ឲ្យចុះទៅ ផ្តិ តរូ បភាពជាក់ស្តែងពីទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់ មាន់ ដោយមានម្ចាស់ឈ្មោះ ឆើត កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងវិញដដែលដើម្បីអោយអាជ្ញាធរបានដឹងផង។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ សមត្ថកិច្ចទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំ ពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ រចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។
ក ន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ ដែលទីតាំង ជល់មាន់នេះ មានម្ចាស់ ឈ្មោះ ឆើត បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា ជាង មុនទៅទៀត។
ហើយបើតាមប្រភព ពីអ្នក ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ គឺចូលខ្ទង់ពាន់ដូចគ្នា។កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ ត្រូ វបា នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ ដែលនៅជិតស្ពានអាកាសស្ទឹងមា នជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ រ កញ្ច្រៀ វ។
មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូ យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ – សង្កាត់ មានសុវត្ថិភាព តែបែរជាក្នុង ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។
បើ តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់ ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។
កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង ដូចរូបភាពដែលក្រុមការងារព័ត៌មានយើងថតបាននាព្រឹកមិញនេះ។
មហាជនមានការងឿងឆ្ងល់ថា ទីតាំងខា ងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់ ហើយមើលទៅ?
ពាក់ព័ន្ធនឹងករណីនេះដែរ អង្គភាពសារព័ត៌មាន ខេមរា ដេលី (khemaradaily )យើងមិនអាចទាក់ទងទៅលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះបានទេ ។
ចំពោះទីតាំងខាងលើ ប្រជាពលរដ្ឋ បានដាក់សំនួរថា ហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបដូចអំពិលអំពែកបែបនេះ? ព្រោះឃើញទើបបង្ក្រាប ឥឡូវបើកវិញ ឬមួយមានអ្វីពិសេស បានជាបង្ក្រាបហើយបើកវិញ ដូច្នេះ៕