អាជីវករ ផ្សារ បឹង កុក សប្បាយ រីករាយ ក្នុង ការ ទទួល បាន ដំបួល ថ្មី បំពេញ បន្ថែម

0

កំពង់ចាម : ដេីម្បី បង្ក លក្ខណៈ ងាយ ស្រួល ដល់ ការ លក់ដូរ ប្រចាំថ្ងៃ របស់ បងប្អូន ប្រជាពលរដ្ឋ នាព្រឹក ថ្ងៃ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ជួប សំណេះសំណាល និង ពិនិត្យ ស្ថានភាព នៃ ការ លក់ដូរ របស់ បងប្អូន អាជីវករ នៅ ផ្សារ បឹង កុក ក្រុង កំពង់ចាម ព្រមទាំងបាន សម្រេច ផ្ដល់ ការ សាងសង់ ដំបូល ថ្មីបំពេញបន្ថែមនៅកន្លែងមិនទាន់មាន ដែល ជា ការ ត្រេកអរ សប្បាយ រីករាយ ពី សំណាក់ បងប្អូន អាជីវករ និង អតិថិជន ផង ដែរ ។

គួរ បញ្ជាក់ ថា ផ្សារ បឹង កុក គឺ គ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសកន្លងមក ។ ដោយ ការ គ្រប់ គ្រង ផ្សារ មានសណ្តាប់ធ្នាប់ អនាម័យ ទារថ្លៃភាស៊ីប្រកប ដោយ រីក ចម្រើន និង អភិ វឌ្ឍន៍ ចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវ យកទៅជួសជុល កសាង រៀប ចំ សណ្តាប់ ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់ គណៈ អាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតផង ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដោះស្រាយយកថវិកាទាំងអស់នេះទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕