0

កំពត: ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិអូច្រនៀងនិងភូមិកំពង់ត្រាចស្រុកឃុំកំពង់ត្រាចស្រុកកំពង់ត្រាច បាននាំគ្នាចុះដងត្រីងាប់ និង ត្រីពុលមិនទាន់ងាប់ជាច្រើនទៀតក្នុងប្រឡាយទឹកមួយនៅជាប់និងរបងរោងចក្រផលឹតទឹកកកក្នុងស្រុកកំពង់ត្រាច។បើតាមការអោយដឹងពីក្រុមកម្មករោងចក្រផលឹតទឹកកកក៍ដូចប្រជាពលរដ្ឋមកចាប់ត្រីនិយាយថាកាលពីមុនកើតហេតុត្រីងាប់ប្រឡាយទឹកនេះមានទឹកពេញព្រៀបភ្លឺ-ស្រាប់តែព្រឹកថ្ងៃទី១៧វិច្ឆិការទឹកប្រឡាយនេះបានហូចុះទៅក្នុងព្រែកអស់ហើយត្រីក្នុងប្រឡាយចាប់ពុលងាប់អណ្ដែតទឹកសសំពោង។ពលរដ្ឋមកដងត្រីពុលក្នុងប្រឡាយទឺកនិយាយថាកាលពីថ្ងៃទី១៧ខែវិច្ឆិការពលរដ្ឋជាច្រើននាក់ម្នាក់ៗដងត្រីងាប់ផងត្រីរស់ផងមិនតិចជាងពីរទៅបីធុងទេ។នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិការនេះពលរដ្ឋនៅតែបន្តដងត្រីងាប់ក្នុងប្រឡាយនេះទៀតតែភាគច្រើនត្រីឆ្លូញត្រីឆ្លាំងអន្ទុងក្នុងភក់ក៍ងាប់ដែរ។លោកយន់វេហាមន្ត្រីជលផលកំពង់ត្រាចប្រាប់ថាលោកមិនទាន់បានដឹងរឿងត្រីងាប់នោះទេ។

ពាក់ពន្ធ័រឿងត្រីពលងាប់ក្នុងប្រឡាយទឹកនេះលោកកំពង់ចាត់ការអោយមន្ត្រីកសិកម្មនិងមន្ត្រីបរិស្ថាននិងស្ថាបណ្ណ័ផ្សេងទៀតចុះទៅពិនិត្យជាក់ស្ដែងតើបណ្ដាលមកពីអ្វីបានជាត្រីពុលងាប់។

លោក អូន ខន អភិបាលស្រុកកំ ពង់ត្រាចបាននិយាយប្រាប់ អោយដឹងថារឿងត្រីពុល ងាប់ ក្នុងប្រឡាយទឹកនោះលោកកំពង់អោយមន្ត្រីកសិកម្មនិងមន្ត្រកលបរិស្ថាន ចុះទៅពិនិត្យអោយឃើញជាក់ ស្ដែងថាតើងាប់ត្រីនោះវាពុលសារធាតុអី ៕