ជិះម៉ូតូឆ្លងកាត់ផ្លូវមិនប្រយ័ត្នបណ្តាលឲ្យម៉ូតូបុករបួសមនុស្ស០៣នាក់ធ្ងន់

0

កំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៍រមួយ បណ្តាលឲ្យមានមនុស្ស៣នាក់ រងរបួសធ្ងន់ ដោយសារតែ បើម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន មិនមើលឆ្វេងស្តាំ បណ្តាលឲ្យម៉ូតូបើកបរផ្លូវត្រង់ បុកម៉ូតូដែលកំពុងតែឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹង បណ្ដាលអោយរបួសមនុស្ស០៣នាក់ធ្ងន់ ស្រី០១នាក់ ខូចខាតម៉ូតូ០២គ្រឿងកាលពីវេលាម៉ោង១៦និង១៥នាទី តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១៦-១១៦ ចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលឈានដល់ការ បុកគ្នាបង្ករឲ្យមានមនុស្សគ្រោះថ្នាក់ គេសង្កេត ឃើញមាន ម៉ូតូម៉ាកស៊ុយសឺគី SXR1000CC ពណ៌ខៀវ គ្មានផ្លាកលេខ (បើកបរទឹសដៅពីជើងត្បូង) ដោយឈ្មោះ ធាង ថៃលី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកដឹកជញ្ជូនឥវ៉ាន់ របួសធ្ងន់ តែសំណាងបានពាក់មួកសុវត្តិភាព។

លុះមកដល់ត្រង់ គល់ស្ពានមានម៉ូតូម៉ាកសឺរុស ពណ៌ស គ្មានផ្លាកលេខ បានបើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ដោយមិនប្រយ័ត្ន ក៏បានបុកតែម្តង ត្រូវបានគេស្គាល់ឈ្មោះមាត់ សាណាស់ ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរលក់ដូរ (របួសធ្ងន់)(មិនពាក់មួកសុវត្តិភាព)។

ក្នុងនោះក៏មាន អ្នករួមដំណើរឈ្មោះសា វីត ភេទប្រុស អាយុ០២ឆ្នាំ ត្រូវជាកូនបង្កើត រងរបួសធ្ងន់ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយក វត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ សមត្ថកិច្ច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមូលហេតុ បង្កដោយអ្នកបើកបរឈ្មោះ ម៉ាត់ សាណាស់ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរឈ្មោះ ធាង ថៃលី បើកបរក្នុងល្បឿនលឿន។

ដោយ ប៊ុន រដ្ឋា