ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ ន ជនសង្ស័យ ចំនួន០៧នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់ តុ លាការ។ ករណីទី១ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ ករណីទី២៖ ពាក់ព័ន្ធករណីលួច និងឆក់ម្នាក់ ករណីទី៣ ៖ ពាក់ព័ន្ធករណីលួចម្នាក់ និងករណីទី៤៖ រំលោភទំនុកចិត្តម្នាក់ ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃ អង្គារ៍ ៨រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿង ។ ជនស ង្ស័ យ ទាំង០៧នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។
លោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលាផង ដែ រ ៕



































