ឆេះផ្ទះមួយខ្នងដោយសារភ្លើងចង្ក្រានខ្ទាតប៉ះចំកាដុងប្រេង

0

(បាត់ដំបង)៖អគ្គីភ័យបានលេបត្របាក់ផ្ទះអ្នកលក់ចាប់ហួយមួយខ្នងកាលពីម៉ោង៥ទាបភ្លឺថ្ងៃទី១៩ខែវិច្ឆកាឆ្នាំ២០១៩ស្ថិតនៅត្រង់ចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ប៉ាង ហៀង អធិការនគនរបាលស្រុកគាស់ក្រឡបានប្រាប់អ្នកយកពត៌មានឲ្យដឹងថាករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចភូមិបឹងរំាងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្ដាលអោយឆេះតូបលក់ដូរឥវ៉ាន់ចាប់ហួយមួយខ្នងទំហំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ។លោកបន្តទៀតថា ម្ចាស់តូបឈ្មោះ សុំ សាវុន ភេទប្រុស អាយុ៤០មុខរបរលក់ដូរមានទីលំរស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ក្នុងហេតុការណ៏អគ្គីភ័យឆាបឆេះផ្ទះនេះដែរតាមព័ត៍មានបឋមនៃសរុបការខូចខាតៈឆេះលុយខ្មែរអស់10លានរៀល លុយបាតចំនួន2000បាត ឥវ៉ាន់ចាប់ហួយសរុបប្រមាណ80លានរៀល (ប៉ែតសិបលានរៀល)។លោកអធិការបញ្ជាក់បន្ថែមថាក្នុងកិច្ចប្រតិបត្តិការណ៏ជួយសង្គ្រោះនេះដែរបាន ប្រើប្រាស់ឡានពន្លត់អគ្គីភ័យអស់3ឡានស្មើនឹង18គីប និងឡានដឹកទឹករបស់ក្រុមហ៊ុន ណឹម ម៉េង 1ឡានស្មើនឹង12គីបសរុបប្រើប្រាស់ទឹកអស់30ម៉ែត្រគីបផងដែរ។បើយោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើគាត់បានប្រាប់សម្ថកិច្ចថាមុនដំបូងឡើយមូលហេតុ:បណ្តាលមកពីភ្លើងចង្រ្កានខ្ទៀតចំកាដុងសាំង ដែលនៅជាប់នឹងផ្ទះបាយទើបបានជាមានករណីនេះកើតឡើងតែម្តង តែករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។