ភ្នំពេញ៖នៅវេលាម៉ោង ១២ និង ៤៥ នាទីឈានចូលថ្ងៃទី ២០ ខែ វិច្ចិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្ត ហាយឡិនឌ័រ បើកទៅពន្លះរថយន្តបាឡែនពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបាឡែនមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2V. 3941 បើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកឯរថយន្ត ហាយឡិនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2BA. 3105 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដូចគ្នាពីលិចទៅកើត ស្រាប់តែទៅបុកគូទរថយន្តបាឡែនបណ្ដាលរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តបាឡែនវិញខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏បានធ្វើការសម្រុះសម្រួលគ្នានៅទីតាំងកន្លែងកើតហេតុ ដោយរថយន្ត ហាយឡិនឌ័របានព្រមថ្លៃការខូចខាតទៅកាន់រថយន្តបាឡែនចំនួន ៣០០ ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕




































