ឯកឧត្តម គួច ចំរើន៖ដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ ហាមគូទំនាស់ដណ្តើមដីនៅតំបន់អូរដំរីធ្វើសកម្មភាពឈូសឆាយ

0

 

 

ខេត្តព្រះសីហនុ  អភិបាលខេត្ត បើអ្នកណាប្រឆាំងបទបញ្ជារនេះនឹងមានវិធានការតាមច្បាប់។នៅព្រឹកថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2019 ព្រឹកមិញនេះអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួចចំរើន បានអញ្ជើញ គូភាគីទំនាស់ទាំង 4 ភាគីនៅលើទីតាំងដីទំនាស់មួយកន្លែងនៅក្នុងតំបន់អូរដំរី ក្នុងភូមិ 4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានឈ្លោះដណ្តើមដីគ្នាអូសបន្លាយជាច្រើនឆ្នាំតែមិនទាន់ដោះស្រាយបាន ដើម្បីជួបពិភាក្សានិងផ្សះផ្សារ។ក៏ប៉ុន្តែភាគីជម្លោះទាំអស់នៅតែប្រកាន់ជំហរដាច់ខាតនិងសំអាងហេតុយកត្រូវតែរៀងៗខ្លួន ហាក់គ្មានសញ្ញាងាករកចរចារគ្នាបញ្ចប់រឿងឡើយ។

បើតាម ឧត្តមអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកមិញបានបញ្ជាក់ថា “រឿងនេះមានភាពស្មុគស្មាញខ្លាំង។តែបើមិនអាចសម្របសម្រួលគ្នាបានទេ លោកនឹងទុករឿងនេះអោយពួកគាត់ដោះស្រាយតាមផ្លូវតុលាការចុះ។
ព្រោះកន្លងមកបញ្ហាទំនាស់ទាំងនេះត្រូវបានតុលាការទាំង 3ថ្នាក់បានដោះស្រាយជាបន្តបន្ទាប់ក៏ប៉ុន្តែភាគីទំនាស់នៅមិនឯកភាពហើយនៅតែបន្តប្ដឹងគ្នាឥតឈប់ឈរ។

ក៏ប៉ុន្តែទោះជាយ៉ាងណា
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថានឹងជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់មួយជុំវិញបញ្ហាទំនាស់ខាងលើនេះ។
ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន ក៏បានព្រមានធ្ងន់ៗដល់អ្នកជាប់ពាក់ព័ន្ធទាំងឡាយនៅក្នុងទំនាស់ដណ្ដើមដីគ្នានៅចំណុចខាងលើនេះទាំងអ្នកអន្តរាគមន៍ទាំងធ្វើជាខ្នងបង្អែក ត្រូវដកខ្លួនចេញជាបន្ទាន់ដើម្បីជៀសវាងការប្រឈមទៅនឹងផ្លូវច្បាប់។
ចំពោះមុខនេះ ឯកឧត្តម អភិបាលខេត្តបានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ ហាមគូទំនាស់ទាំងអស់ធ្វើសកម្មភាពឈូសឆាយ កែច្នៃដីតាមគ្រប់រូបភាព ចាប់ពីពេលនេះតទៅដោយរងចាំលទ្ធផលនៃការដោះស្រាយតាមផ្លូវតុលាការសិន។

ទំនាស់ខាងលើនេះបើតាម ក្រុមប្រជាពលរដ្ឋលោកសំអាងថាលោកមិនមានប័ណ្ណកម្មសិទ្ធិអីទេប៉ុន្តែលោករស់នៅអាស្រ័យផល
ជាក់ស្ដែង និងមានលិខិតបញ្ជាក់ការកាន់កាប់នៅលើដីធ្លីរបស់ពួកគាត់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ស្រុកផង។ប៉ុន្តែជាច្រើនឆ្នាំកន្លងទៅនេះផ្ទះសំបែង ផលដំណាំរបស់ពួកគាត់ត្រូវគេបំផ្លាញចោលទាំងកំរោល។
រីឯភាគីអ្នកដែលមានប្រាក់ខ្លះជាឧកញ៉ាផងគាត់សំអាងថាដីរបស់គាត់នៅទីនោះដែរក៏ប៉ុន្តែលោកមានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី។

ករណីនេះបើតាមលោក ហ៊ូ សុផាត អតីតមេភូមិ 4 (ស្លាប់) លោកបានបញ្ជាក់ថាបណ្ណ័ដែលគេធ្វើនៅទស្សវត្ស 90 ជាងនោះទំនងជាមិនអាចធ្វើបានទេ។មិនអាចធ្វើបានដោយ
លោកលើកហេតុផលថា នៅកាលៈទេសៈនោះ
ទីនោះគឺមានកំលាំងខ្មែរក្រហមចេញចូលហើយតែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយកងទ័ពរដ្ឋាភិបាលដែលឈរជើងនៅតំបន់នោះដែរ។

គួរបញ្ជាក់ថាភាគីទំនាស់នៅតំបន់អូរដំរីនេះមាន៖
១.ក្រុមលោកស្រី ហ៊ឹម សុវណ្ណារី និងលោកស្រី ម៉ី ឌីនណាត្យា ហៅយាយម៉ាឡេ នៅភ្នំពេញ ឈ្លោះដណ្តើមគ្នាជាមួយក្រុមប្រជាជនចំនួន១៤៩គ្រួសារ តំណាងដោយ លោក ម៉ន ស៊ីណា រស់នៅជាក់ស្តែងលើដីទំនាស់។
២.ក្រុមលោកស្រី ហ៊ឹម សុវណ្ណារី និងលោកស្រី ម៉ី ឌីនណាត្យា ហៅយាយម៉ាឡេ ឈ្លោះដណ្តើមគ្នាជាមួយ លោក លី ហុង ស៊ីន និងលោកស្រី ហួត ឃៀម នៅភ្នំពេញ។
៣.ក្រុមលោកស្រី ហ៊ឹម សុវណ្ណារី និងលោកស្រី ម៉ី ឌីនណាត្យា ហៅយាយម៉ាឡេ ឈ្លោះដណ្តើមគ្នាជាមួយ លោក លី សួ ។
៤.ក្រុមលោកស្រី ហ៊ឹម សុវណ្ណារី និងលោកស្រី ម៉ី ឌីនណាត្យា ហៅយាយម៉ាឡេ ឈ្លោះដណ្តើមគ្នាជាមួយ លោក ឈិន ហុង ។
(អត្ថបទ៖សាវ៉ុន)