មណ្ឌលគិរី៖បទល្មើសព្រៃឈើ តែជាអ្នកសម្រួលដ៏ការប្រព្រឹត្តបទល្មើសឈើប្រណិត នឹងធ្វើអោយមានថ្នើងថ្នាក់ដ៏ពលរដ្ឋនឹងសមត្ថកិច្ច មូលដ្ឋានទៅវិញ អភិបាលស្រុកកែវសីមានិយាយបែបនេះ ក្នុងពិធីកិច្ចប្រជុំគណៈបញ្ជាការឯកាភាពស្រុកកែវសីមានៅ ថ្ងៃទី14ខែកក្ដដាឆ្នាំ2014 ដោយមានការចូលរួមពីលោកអធិការនគបាលស្រុក មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធ ហត្ថស្រុក តំបន់សឹករងស្រុក ព្រមទាំងជំនាញផ្នែករដ្ឋាបាលព្រៃឈើ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមាបានមានប្រតិកម្មយ៉ាងខ្លាំងនឹងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលតម្រៀប រថយន្តតាមផ្លូវចាំដកតុងពីបទល្មើស រាប់ក្បាលឡានដឹកឈើយកលុយរាល់ថ្ងៃយប់ ពុំមានការចូលរួមសហការណ៍ បង្ក្រាបបទល្មើសបែរជាជួយសម្រួលដល់ជនទុច្ចរិត ក្នុងការចរាចរណ៍ជំនួញឈើប្រណិតទៅវិញ។លោកបានលើកឡើងថាសមត្ថកិច្ចក្រៅមូលដ្ឋាន មិនដែលចូលរួមសហការណ៍ចាប់បង្ក្រាបបទល្មើសផលអនុផលព្រៃឈើសូម្បី1ករណី សកម្មភាពរបស់ក្រុបមន្ត្រីដែលមានបេសកកម្មពីស្ថាប័ននានា ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសសេដ្ឋកិច្ចសព្វថ្ងៃ ក្នុងស្រុកកែវសីមាបានក្លាយជាកុងត្រូលជជុះទៅហើយ។
ព្រោះពុំដែលឃើញក្រុបមន្ត្រីទាំងនោះ ចាប់បង្ក្រាបបាន បទល្មើសសោះ ក្រៅពីដេញស្ទាត់យកលុយនឹងជួយមើលផ្លូវឲ្យក្រុមឈ្មួញឈើ ចំពោះឈ្មួញឈើណារកស៊ីមិនបានប្រាប់នឹងបង់លុយអោយនឹងត្រូវចាប់បង្ក្រាបយកស្នាដៃ ឬក៏ដេញចាប់ទាំងកំរោល។លោកបន្តថា ក្នុងស្រុកកែវសីមា មួយរយះពេលចុងក្រោយនេះបញ្ហានានាពិសេសបញ្ហាបទល្មើសព្រៃឈើដែលក្រុមឈ្មូញមិនមានការខ្លាចញញើតនិងអជ្ញាធរក៏ដូចជា
សមត្ថកិច្ចជំនាញថែមទាំងហ៊ានយកកាំភ្លើងខ្លីភ្ជង់រូបលោកផ្ទាល់ទៀតផងគ្រាដែលលោកផ្ទាល់ចុះដឹកនាំកម្លាំងបង្ក្រាបរថយន្តកែឆ្នៃខុសបទដ្ឋានដើម។លោកថាកន្លងមកថ្នាក់បញ្ជាការឯកភាពបានធ្វើការរឹតបន្តឹងការប្រើប្រាស់និងដំឡើងរថយន្តកែឆ្នៃប៉ុន្តែបញ្ហាអាកាសធាតុមិនអំណោយផលនិងកង្វះថវិការ សកម្មភាពនេះត្រូវបានផ្អាកមួយរយះវិញ។
ក្នុងកិច្ចប្រជុំថ្នាក់បញ្ជាការឯកភាពស្រុកនៅព្រឹកមិញ ត្រូវគេឃើញថាមិនមានការចូលរូមពីសមត្ថកិច្ចចំរុះកាន់បេសកកម្មពីស្ថាប័នមួយចំនួនដែលមានវត្តមានប្រចាំក្នុងស្រុកកែវសីមានោះទេ។ទោះជាយ៉ាងណាលោកស៊ិនវណ្ណវុធមិនបានបញ្ជាក់អោយច្បាស់ពីអត្តសញ្ញាណ របស់ក្រុមសមត្ថកិច្ចទាំងនោះឡើយ៕