ខេត្តស្ទឹងត្រែង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោក ហ៊ុល សីលា អគ្គនាយករងនិងក្រុមការងារបានរៀចំទទួលប្រតិភូនៃក្បួនរថយន្តការ៉ាវ៉ាន់ (Caravan Tours) ពីសាធារ ណរដ្ឋប្រជា
មានិតចិនឆ្លងកាត់សាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតឡាវ មកកាន់ព្រះរាជា
ណាចក្រកម្ពុជាតាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ។
ក្បួនរថយន្តការ៉ាវ៉ាន់ (Caravan Tour) មានគោលបំណងផ្សព្វផ្សាយការផ្លាស់ប្ដូរ
ទេសចរណ៍ និងវប្បធម៌ក្នុងក្របខ័ណ្ឌទន្លេឡានឆាង និងទន្លេមេគង្គ ដេីម្បីអបអរសា
ទរឆ្នាំវប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន ២០១៩ ក្បួនរថយន្ដខាងលេី ចេញពីទី
ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ឆ្លងកត់ប្រទេសឡាវ មកកាន់កម្ពុជា ដោយ
ឆ្លងកាត់តាមទីក្រុងធំៗចំនួន១០ រួមមានចំងាយផ្លូវប្រមាណ៥,៧២០គីឡូម៉ែត្រ ក្នុង
រយៈពេលសរុប២៧ថ្ងៃ ។
ក្បួនរថយន្ដការ៉ាវ៉ាន់ នឹងធ្វេីដំណេីរពីខេត្តស្ទឹងត្រែង រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាប ដេីម្បីផ្សព្វ
ផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងជំរុញយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ” ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងទី
ផ្សារទេសចរចិនដែលជាទីផ្សារឈរលំដាប់លេខ១នៅក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃពីធីបេីកចេញដំណើរក្បួនរថយន្តការ៉ាវ៉ាន់ធួរធ្វើ
ឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩
ក្រោមអធិបតីភាពឯកឧត្តម ឡ ស៊ូកាង រដ្ឋ
មន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ សាធា
រណរដ្ឋប្រជាមានិតចិន ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តគុនមិញ លោក YU ChengFa និងឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិកានិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធា
រណរដ្ឋប្រជាមានិតចិន ៕ ដោយ:ម៉ាវិន




































