គ្រាប់បែកមួយគ្រាប់ដែលកប់នៅ តាមដងផ្លុវបានផ្ទុះឡើងបណ្ដាលឱ្យ ស្លាប់៨នាក់ ខណៈដែលរថយន្ដរបស់អ្នក ដំណើរបើកជាន់ពីលើស្ថិតនៅតំបន់ដែល កើតមានអំពើហិង្សាញឹកញាប់ភាគខាង ត្បូងអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។ ហេតុការណ៍នេះ កើតឡើង
មួយថ្ងៃក្រោយពីសេចក្ដីរាយ ការណ៍របស់អង្គការសហប្រជាជាតិថា អំពើហិង្សានៅក្នុងប្រទេសនេះជន ស៊ីវីលកាន់តែបាត់បង់ជីវិតច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាន ប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ថា ជនរងគ្រោះជាសមាជិកក្នុងក្រុមគ្រួសារ បានបើករថយន្ដចេញពីសង្កាត់Panjwayi ក្រុងKandahar ទៅដល់កន្លែងកើតហេតុ បើកជាន់លើគ្រាប់បែកបង្កប់នៅតាម ដងផ្លុវ បណ្ដាលឱ្យផ្ទុះឆាបឆេះតែម្ដង ។
មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើសកម្មភាពខាងលើនេះ នៅឡើយ។ ប៉ុន្ដែការបំផ្ទុះគ្រាប់បែកនៅ តាមដងផ្លូវ ក៏ដូចជាការផ្ទុះអាវុធជា ដើមតែងតែបង្កឡើងដោយក្រុម តាលីបង់ដែលក្រុមនេះតែងតែធ្វើឱ្យជន ស៊ីវិលស្លូតត្រង់ស្លាប់ជាបន្ដបន្ទាប់ ។ របាយការណ៍របស់អង្គការសហប្រជា ជាតិចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤បានបញ្ជាក់ថា ជនស៊ីវីលនៅ អាហ្វហ្គានីស្ថានដែលបាត់បង់ជីវិតដោយ សារតែអំពើហិង្សាក្នុងពាក់កណ្ដាលឆ្នាំ ២០១៤កើនឡើង២៤ភាគរយស្មើនឹង ៤.៨៥៣នាក់ ។
របាយការណ៍ដដែលនេះបានសម្ដែង ក្ដីកង្វល់ដល់ការវាយប្រហារផ្ទាល់ដី បណ្ដាលឱ្យស្លាប់ និងរងរបួសមនុស្ស ច្រើនជាងការវាយប្រហារដោយអាវុធ ជាតិផ្ទុះ ហើយដែលសញ្ញានៃអំពើហិង្សា នេះកាន់តែកើនឡើងដោយគោលដៅ ទៅលើស្ដ្រី និងកុមារ 9 ថាច់ យ៉ាត