និស្សិតពេទ្យនៃប្រទេសអូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹកការថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប

0

សៀមរាប៖ នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្តនៃប្រទេសអូស្ត្រាលីបានជួយពង្រឹកការថែទាំសុខភាពដល់ប្រជាពលរដ្ឋក្នុងមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧ សៀមរាបស្ថិតនៅក្នុងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាបក្រោមការទទួលស្វាគមន៍ពីសំណាក់លោកវរសេនីយ៍ឯក យ៉ាង និល នាយករដ្ឋបាល និងជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ ។

លោកវរសេនីយ៍ឯក យ៉ាង និល មានប្រសាសន៍ថា ៖ នេះជាលើកទី ២៨ ដែលក្រុមនិស្សិតស្ម័គ្រចិត្តអូស្ត្រាលី បានចុះកម្មសិក្សាក្នុង មជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ក្នុងនាមថ្នាក់ដឹកនាំនៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧ សៀមរាប សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជា ដោយបានបញ្ជូន ក្រុមនិស្សិតស្ម័គ្រចិត្ត ជាបន្តបន្ទាប់ នាំមកនូវបទពិសោធន៍ល្អៗ ដើម្បីចែករំលែកនិងបង្រៀនបន្ថែម ពីវិធីសាស្រ្តការថែទាំសុខភាព ដល់ក្មួយៗសិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោក ឈាន វិឆៃ អ្នកដឹកនាំក្រុមនិស្សិតពេទ្យស្ម័គ្រ បានថ្លែងថា៖ ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្តនៃប្រទេសអូស្ត្រាលី មានគ្នាចំនួន១៦នាក់ បានមកចុះកម្មសិក្សា នៅក្នុងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ក្នុង រយៈពេល ២៥ថ្ងៃ គឺចាប់ពីថ្ងៃ២៦ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

លោកបញ្ជាក់ថា៖ ក្រុមនិស្សិតពេទ្យចិត្ត នឹងព្យាយាម ចុះជួបបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ខ្នងផ្ទះ តាមសាលារៀន និង មណ្ឌលសុខភាព ដើម្បីចែករំលែកនូវបទពិសោធន៍ ទាក់ទងទៅនិងការថែទាំផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋតាមភូមិ និងដល់សិស្សសាលា ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត ៕

ដោយ៖ ខេង ឧត្តម