ចិញ្ចឹមសត្វប្រចៀវអាចរកចំណូលកាកកបដល់ប្រជាកសិករ

0

កំពត អ្នកចិញ្ចឹមសត្វប្រចៀវនៅតាមព្រំដែនវៀតណាម-អំពាវនាវអោយបញ្ឍប់សម្លាប់សត្វប្រចៀវបន្ត-ខណអាច់ប្រចៀវមានហាងចេងនៅវៀតណាម)លោកតាខៀវណិបអាយុ78ឆា្នំនៅភូមិព្រៃទន្លេជាភូមិជាប់ព្រំដែនប្រទេសវៀតណាមស្ថិតនៅឃុំព្រៃទន្លេស្រុកបន្ទាយមាសខេត្តកំពត។បាននិយាយប្រាប់អ្នកយកពត៏មានអោយដឹងកាលពីព្រឹកថ្ងៃទី14ខែវិច្ឆិការថាគាត់បានស្រលាញ់សត្វប្រចៀវណាស់។លោកតាខៀវណិបបានចាប់ចិត្តនិងសត្វប្រចៀវគាត់បានយកស្លឹកត្នោតធ្វើជាសំបុកប្រចៀវអោយរស់នៅយ៉ាងសុខសាន្តតាំងពីឆា្នំ2000រហូតដល់ឆា្នំ2019នេះក៍នៅតែមានសត្វប្រចៀវរាប់លានក្បាលមករស់នៅសំបុកធ្វើអំពីស្លឹកត្នោតព្យួរនៅក្រោមដើមត្នោត។លោកតាខៀវណិបមានវ័យជំនាស់និងឈឺជើងម្ខាងផងបាននិយាយប្រាប់ថាការចិញ្ចឹមប្រចៀវធ្វើសំបុកដោយស្លឹកត្នោតនេះគាត់បានយកដើមត្នោតចំនួន14ដើមចងធាងនិងស្លឹកនៅពីក្រោម។លោកតាខៀវណិបនិយាយប្រាប់ថាការចិញ្ចឹមប្រចៀវមិនលំបាក់ដូចចិញ្ចឹមសត្វមាន់ទាគោក្របីអីទេក្រាន់តែធ្វើសំបុកដោយស្លឹកត្នោតអោយវារួចជាស្រេចទៅហើយចៀសវាងសត្វពស់ឬមនុស្សទៅរុករើរំខានវាទើបវាផ្អើល។លោកតាខៀវណិបនិយាយថាចិញ្ចឹមប្រចៀវមានប្រយោជណាស់ក្រាន់តែលក់អាច់វាសោះមួយបាវ10មឺុនរៀលហើយមិនចាំបាច់ដឹកដើរទៀតផងវៀតណាមគេមកចាំទិញដល់ផ្ទះ។លោកតាខៀវណិបនិយាយប្រាប់បន្តថាវៀតណាមគេនិយាយប្រាប់ហើយថាបើបងប្អូនខ្មែរមានការសាមគ្គីគ្នាជាមួយវៀតណាមរហូតអាច់ប្រចៀវប៉ុន្មានបាវក៍វៀតណាមនៅតែទទួលទិញយកដែរ។លោកតាខៀវណិបនិយាយថាអាច់ប្រចៀវពិតជាមានតម្លៃខ្ពស់ជាងនៅក្នុងស្រុក។លោកតាខៀវណិបបានអំពាវនាវអោយបញ្ឍប់ការសម្លាប់សត្វប្រចៀវយកធ្វើម្ហូបជាពិសេសអ្នករស់នៅក្នុងឃុំព្រៃទន្លេនេះតែម្ដងបានយកមងលាខ្ទប់ចាាប់សត្វប្រចៀវយកទៅធ្វើម្ហូបក្នុងមួយយប់ៗ។សម្ភាសន៍លោកតាខៀវ ណិប————-។កូនប្រុសលោកតាខៀវណិបនិយាយថាការចិញ្ចឹមប្រចៀវនេះខាងអភិរក្សសត្វព្រៃមិនដែលចុះមកសួរសុខទុកដល់ឪពុកគាត់ទេព្រោះការចិញ្ចឹមសត្វស្លាប់នេះជាការចូលរួមចំណែកអភិរក្សសត្វស្លាបមួយផងដែរ។