ប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង​ទ្រី​ប៉ូ​លី ប្រទេស​លី​ប៊ី​

0

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា មានការ ប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង​ទ្រី​ប៉ូ​លី ប្រទេស​លី​ប៊ី​សម្លាប់​មនុស្ស​៣​នាក់ និង រងរបួស​ច្រើន​នាក់​ធ្វើឱ្យ​សកម្មភាព​ច​រា ចរ​តាមផ្លូវ​អាកាស​ត្រូវ​រាំងស្ទះ ។​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង ថា ពួកគាត់​

ឮសូរ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ហើយ​ឃើញ​ផ្សែងខ្មៅ​គ្របដណ្ដប់​ក្នុង បរិវេណ​នោះ បន្ទាប់មក​ក៏មាន​ផ្ទុះអាវុធ ជាច្រើន​គ្រាប់​ទៀតផង ។ ជើងហោះហើរ ទាំងអស់​ត្រូវបាន​ផ្អាក អ្នកដំណើរ​ជា ច្រើន​ត្រូវ​កកស្ទះ​នៅក្នុង​ភាព​ភ័យ​ស្លន់ ស្លោ ។ ​ការប៉ះទង្គិច​គ្នា​កើតឡើង​ក្រោយ ពេល​ក្រុម​ខ្មាន់កាំភ្លើង​អ៊‌ិ​ស្លាម​សម្រុក ចូល​អាកាសយានដ្ឋាន​ហើយ​វាយប្រហារ ទៅលើ​កម្លាំង​ការពារ​នៅ​ទីនោះ​។

គោល ដៅ​នៃ​ការវាយប្រហារ​ខាងលើ​របស់​ក្រុម ខ្មាន់កាំភ្លើង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ហើយ​ពេលនេះ​ក៏​មិនទាន់មាន​ក្រុម​ណា មួយ​ចេញមុខ​ទទួលស្គាល់​ផងដែរ ។​ ​បច្ចុប្បន្ន​លី​ប៊ី​កំពុង​ប្រឈម​នៃ​ការ ក្រោកឈរឡើង​បះបោរ​ពី​ខ្មាន់កាំភ្លើង​ជន ជាតិ​ភាគតិច ។ ក្នុងពេល​ជាមួយគ្នានេះ ដែរ ក្រុមបាតុករ​បាន​គ្របដណ្ដប់​ទីតាំង ផលិត​ប្រេង និង​កំពង់ផែ​ប្រទេស​លី​ប៊ី​ធ្វើ ឱ្យ​ការនាំចេញ​ប្រេង​ថយចុះ​យ៉ាងខ្លាំង បណ្ដាលឱ្យ​ប្រទេសជាតិ​ប្រឈម​នឹង​វិបត្ដិ ខ្វះ​មូលនិធិ​