ភ្នំពេញ ៖ថ្ងៃអង្គារ៍ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ឆ្នាំ២០១៩ ក្រោមប្រធានបទ«អនាម័យសម្រាប់យើងទាំងអស់គ្នា» និងពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិ ជំហានទី២ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
ពិធីនេះដែរ ដោយបានប្រារព្វធ្វើនៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ក្នុងឳកាសអញ្ជើញចូលរួមក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ឆ្នាំ២០១៩នោះដែរ ឯកបានរំលឹកថា៖ ក្នុងនាមក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត បានធ្វើការចែករំលែកបទពិសោធន៍ជោគជ័យការងារលើវិស័យនេះ (ODF100%)។
គួរបញ្ជាក់ថា ៖ ខេត្តស្វាយរៀងទទួលបានODF100% លើភូមិ ៣៣៣ ក្នុងចំនួនសរុប ៦៩០ភូមិ, ឃុំសង្កាត់២៩ ក្នុងចំនួនសរុប ៨០ឃុំសង្កាត់ និងស្រុក ២ ទទួលបានODF100%(ស្រុកស្វាយទាប និងរំដួល) ក្នុងចំនួនសរុប ៨ក្រុងស្រុក ហើយខេត្តស្វាយរៀងនឹងប្រែក្លាយខេត្តទាំងមូលអោយទៅជាODF100% នៅឆ្នាំ២០២២ខាងមុខ៕







































