បើកម៉ូតូលឿន ធ្លាក់រណ្តៅ ការដ្ឋានសាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ

0

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូ ធ្លាក់រណ្តៅ ការដ្ឋាន កំពុងសាងសង់ស្ពាន។

ហេតុការណ៍នេះ បានកើតឡើង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២១និង៥០នាទីចំណុចផ្ទះតាកន លើផ្លូវកំពុងស្ថាបនា ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមព៌ណក្រហម ផលិតឆ្នាំ២០០៥ពាក់ផ្លាកលេខសៀមរាប១M៤៨៨៦ ឈ្មោះសរ សម្បត្តិ ភេទប្រុសអាយុ៥៣ ឆ្នាំទីលំនៅភូមិ ឃុំកេីតហេតុ ។ បើកពីទិសខាងជើងទៅត្បូង បានធ្លាក់ក្នុងរណ្តៅជីកជំរៅ២.៧០ម៉ែត្រ សំរាប់សាងសង់ស្ពាន ឆ្លងផ្លូវបណ្តាលស្លាប់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុអ្នកបើកម៉ូតូល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ការដ្ឋានសាងសង់ដាក់តែផ្លាកសញ្ញា មិនមានរនាំងសុវត្ថិភាព ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែង និងពិនិត្យ សាកសពឃើញមានស្នាមរបួសផុងលលាក្បាលផ្នែកខាងស្តាំ បាក់ធ្មេញលើចំនួន៣ ។ វត្ថុតាងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ខេង ឧត្តម